សិល្បៈ និង កម្សាន្ត

អ្នកឧកញ៉ា ទៀ វិចិត្រ ចាត់កម្លាំង GTVC ជួយយកបុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ជើង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ចាន់ រ៉ា អាយុ ៤១ឆ្នាំ រស់នៅភូមិដេីមថ្កូវសង្កាត់ សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព៕

Most Popular

To Top