អតីតតារាសម្ដែង និងបច្ចុប្បន្នជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងសម្ងំសង់ផ្ទះលំហែ និងរៀបចំសួនជាច្រើន ដើម្បីត្រៀមបើកឲ្យមិត្ដភក្ដិ និងភ្ញៀវពីគ្រប់ទិសទីបានទៅសម្រាក កម្សាន្ដ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តារាស្រីវ័យជ្រេ ចន ច័ន្ទលក្ខិណា បង្ហើបថា គិតត្រឹមថ្ងៃនេះ គម្រោងផ្ទះលំហែធ្វើបានប្រមាណ ២០% ហើយត្រូវការទុន និងពេលវេលាច្រើនទៀត ដើម្បីសាងសង់ព្រោះតែផ្ទៃដីធំ។ ទន្ទឹមនឹងទម្លាយដំណឹង និងរូបថតជាច្រើនសន្លឹកនេះ អ្នកនាងក៏បានពោលថា៖ “អត់មានពេជ្រធំៗអួតទេ មានតែផ្ទះចម្ការទុកពេលចូលនិវត្ដន៍”។

ក្រោយពីផ្ដិតយករូបភាព ហើយបង្ហោះលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួនចង់ទៅលេងនៅចុងសប្ដាហ៍ និងក្នុងថ្ងៃឈប់សម្រាកផ្សេងៗ ព្រោះអ្នកនាងបញ្ជាក់ថា សម្រាប់ពេលនេះ គេក៏អាចទៅកម្សាន្ដ និងសម្រាកបានដែរ ព្រោះមានបន្ទប់ទឹក និងផ្ទះសម្រាកខ្លះហើយ៕





ប្រភព៖sabay
