សិល្បៈ និង កម្សាន្ត

អ្នកនាង ចន ច័ន្ទលក្ខិណា ឡើងកូដខ្លាំង ជិះសុទ្ធតែរថយន្ត Roll Royce

ភ្នំពេញ៖ អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គម និងធ្វើឱ្យទស្សនិកជនលាន់មាត់សរសើរថា នាងគឺជាសេដ្ឋិនីលាក់មុខ ។

ការលើកឡើងយ៉ាងដូច្នេះក្រោយពេលដែលបានឃើញតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះ អង្គុយថតរូបនៅក្នុងរថយន្តប្រណីត គឺម៉ាក Roll Royce ពណ៌សមួយគ្រឿង ។ សកម្មភាពរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយរថយន្តស្លាកយីហោល្បីល្បាញលើសកលលោកមួយគ្រឿងនេះ ផងដែរបានធ្វើអ្នកគាំទ្រលាន់មាត់ស្ញើចសរសើរមិនដាច់ពីមាត់ឡើយ ជុំវិញនឹងជីវភាពដ៏សម្បូរហូរហៀររបស់នាង ហើយកន្លងមកនេះ ក៏ឃើញនាង និងលោក ហេង ឡុង ដែលជាគូស្នេហ៍ ជិះរថយន្តម៉ាក Rang Rover ពណ៌ស ផងដែរ ។

ជាមួយគ្នានេះដែរ បើតាមអ្នកនាង ចន ច័ន្ទលក្ខណា ផ្ទាល់បានឆ្លើយតបទៅកាន់សំនួររបស់អ្នកគាំទ្រលើបណ្ដាញសង្គមថា រថយន្ត Roll Royce នាងបានទិញយូរហើយ គ្រាន់តែមិនដែលបានបង្ហោះលើហ្វេសប៊ុក ។ ហើយយោងតាមសម្ដីប៉ុននេះ ធ្វើឱ្យទស្សនិកជនសរសើរថា ចន ច័ន្ទលក្ខិណា ជាអ្នកមាន មិនចេះសម្ញែងទ្រព្យ ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នក្រៅពីមានតួនាទីជាប្រធានសមាគមសិល្បៈករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏កំពុងកាក់កបជាមួយមុខរបរបើកហាងគុយទាវមួយកន្លែងផងដែរ ក្នុងរាជធានីភ្នំពេញ ៕

ដោយ៖ ម៉ានី

Most Popular

To Top