សិល្បៈ និង កម្សាន្ត

អ្នកម៉ាក់វ័យក្មេង ពេជ្រ សូលីកា បង្អួតសាច់សខ្ចីលើទឹកដីដែនសមុទ្រ

ភ្នំពេញ៖ តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានមហាជនទទួលស្គាល់ថា ជាតារាចម្រៀងមានរូបសម្បត្តិស្រស់ស្អាតខ្លាំងបែបធម្មជាតិ និងកំពុងទទួលបានប្រជាប្រិយភាខ្ពស់ផងដែរ ត្បិតតែនាងមានប្ដី និងកូនមួយរួចទៅហើយយ៉ាងណាក៏ដោយ ។


តារាចម្រៀងស្រី ដែលវិវឌ្ឍន៍ខ្លួនពីអាជីពសម្ដែងខាងលើ តែងតែបង្ហាញរូបថតស្អាតៗតាមរយៈបណ្ដាញសង្គមរបស់នាង ដូចជាហ្វេសប៊ុក និង Instagram ជាដើម ក្នុងន័យចែរំលែកទៅកាន់អ្នកគាំទ្រ ក៏ដូចជាប្រូម៉ូតផលិលផលជាដើម ។ ហើយគ្រប់រូបថតទាំងអស់របស់នាង សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ដោយសារតែសម្រស់ស្រស់ស្អាត ពីចុងជើងរហូតដល់ចុងសក់មិនចាញ់តារាល្បីៗក្រៅប្រទេសប៉ុន្មានឡើយ ។

តួយ៉ាងកាលពីពេលថ្មីៗនេះ អ្នកម្ដាយហាយសូរខាងលើ បានបញ្ចេញនូវរូបថតស្អាតៗមួយចំនួន ដែលរូបថតទាំងនោះត្រូវបាននាងថតនៅក្នុងឱកាសដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ។

មិនខុសគ្នាពីរូបថតមុនៗឡើយ អ្នកនាង ពេជ្រ សូលីកា បានជ្រើសរើសរូបថតស្អាតៗ ជាពិសេសលើកនេះគឺមានបង្ហាញសាច់សខ្ចី ស៊ីគ្នាជាមួយទេសភាពនៃទឹកដីដែនសមុទ្រកម្ពុជា ។

ជាមួយគ្នានេះផងដែរ សម្រាប់រូបថតដែលម្ចាស់បទ «តាមដាន» ទើបតែបង្ហោះនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត និងមានអ្នកចែករំលែកបន្តជាច្រើននាក់ ។

គួរឱ្យដឹងថា តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានទស្សនិកចាប់អារម្មណ៍ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់របស់នាងកាន់តែស្រស់ស្អាត មិនចាញ់តារាសម្ដែងស្រីៗស្រកកក្រោយប៉ុន្មានឡើយ ។ ត្បិតតែបច្ចុប្បន្នមិនទាន់មានបទចម្រៀងថ្មីៗ ដែលផ្ទុះក៏ដោយ ប៉ុន្តែប្រជាប្រិយភាពរបស់ ពេជ្រ សូលីកា នៅតែកើនឡើងជាលំដាប់ នេះក៏ដោយសារតែនាងជាតារាចម្រៀងស្រស់ស្អាតម្នាក់ ដែលសកម្មបំផុតនៅលើបំណ្ដាញសង្គម ៕

ដោយ៖ ម៉ានី

Most Popular

To Top