សិល្បៈ និង កម្សាន្ត

នាង Han So Hwee និងលោក Park Hyung Sik បង្ហាញថតរូប​ គួរឲ្យស្រលាញ់ជាមួយគ្នា

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា រូបថតគូស្នេហ៍ដ៏គួរ ឲ្យស្រលាញ់របស់នាង Han So Hwee និងលោក Park Hyun Sik បានទាក់ទាញចំណាប់ អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកនិយមលេង តាមប្រព័ន្ធអ៊ីនធើណេត ។

រូបភាពមួយចំនួន ដែលនៅ តែកាត់ចេញ ពីរឿងភាគខាងមុខ ‘Soundtrack #1’ ត្រូវបានគេបញ្ចេញនៅលើ Facebook កំពុងទទួលបានការចាប់ អារម្មណ៍ជាខ្លាំង។ ‘Soundtrack #1’ ជារឿងមនោសញ្ចេតនា ដែលមនុស្សប្រុសស្រី២នាក់ ជាមិត្តល្អនឹងគ្នា ជាង២០ឆ្នាំ មកស្គាល់គ្នាពេលស្នាក់ នៅផ្ទះតែមួយរយៈពេល២សប្តាហ៍ ។ នាង Han So Hwee ដើរតួជា Lee Eun Soo ជាអ្នកនិពន្ធទំនុកច្រៀង ហើយលោក Park Hyung Sik ដើរតួជា Han Seon Woo អ្នកថតរូបថ្មីថ្មោង ។

អ្នកនិយមលេងអ៊ីនធើណេត ដែលបានឃើញរូបថត មិនទាន់កាត់តទាំងនេះ បានសរសើរពីការមើលឃើញ របស់តារាទាំង២នាក់ ហើយបង្ហាញពីការទន្ទឹង រង់ចាំរបស់ពួកគេសម្រាប់រឿងភាគថ្មី ដែលនឹងមកដល់ នាពេលខាងមុខនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top