តារាសម្ដែងស្រីរាងតូចមួយក្ដាប់ សូ បូផាពេជ្រ ឈ្មោះក្រៅ Umik ហាក់កាក់កប់កាន់តែខ្លាំង នៅចុងឆ្នាំ ២០២៣ នេះ ដែលនាងក្ដោបឱកាសក្លាយជាតួឯកស្រីក្នុងភាពយន្ដខ្នាតធំៗដល់ទៅ២ទន្ទឹមគ្នា។

ខណះដែរកំពុងមមាញឹកជាមួយនិងការងារថតស្ពតពាណ្ជជិកម្មជាច្រើនហូរហែរបច្ចុប្បន្នមានផលិតកម្មធំៗ២ កំពុងចាប់អារម្មណ៍លើសមត្ថភាពប៉ិនប្រសប់ជាមួយនិងរូបសម្រស់ស្រស់ស្អាតស្រទន់របស់នាង ទើបផលិតករបានអញ្ជើញតារាស្រីរូបនេះចូលរួមជាមួយខ្សែភាពយន្ដរបស់ពួកគេ។

បូ ផាពេជ្រ ថ្លែងប្រាប់ Sabay កាលពីថ្មីៗនេះថា៖ “ចា៎បង បច្ចុប្បន្ននេះប្អូនរវល់គួរសម និងកំពុងហ្វឹកហាត់ខ្លួន និងថែខ្លួន សម្រាប់ការងារថ្មី ដែលនៅចុងឆ្នាំនេះ ខ្ញុំទទួលថតរឿងដល់ទៅ២ មួយជាប្រភេទរឿងភាពបុរាណ និងមួយទៀតជាប្រភេទភាពយន្ដខ្នាតធំ សម្រាប់បញ្ចាំងកុន នៅឆ្នាំក្រោយ”។

យោងតាម បូផាពេជ្ រថ្លែងបានឱ្យដឹងថា រឿងទាំងពីរនេះ នឹងត្រូវថតតំណាលគ្នាតែម្ដង នៅដើមខែ តុលា ក្រោយនេះតែម្ដង។ ក្នុងឱកាសបញ្ចេញស្នាដៃលើកនេះ បូផាពេជ្រ ផ្ដាច់ជ្ញាថានាងត្រូវតែព្យាយាមសម្ដែងឱ្យបានល្អ បម្រើទស្សនីយភាពប្រិយ មិត្តមិនឱ្យខកបំណង។

រម្លឹកផងដែរថា សូ បូផាពេជ្រ ឈ្មោះក្រៅ Umik គឺជាតារាម៉ូដែល និងជាតារាសម្ដែង នាងធ្លាប់លេចមុខនៅក្នុងខ្សែភាពយន្ដ លោកគ្រូប្រពន្ធល្អ និងនៅក្នុងស្ពតពាណ្ជជិកម្មជាច្រើនផដែរ។ ក្រៅពីអាជីពជាតារាម៉ូដែល និងជាតារាសម្ដែង បូផាពេជ្រ មានសមត្ថភាពអាចច្រៀងបានថែមទៀតផង៕


ប្រភព៖sabay
