យោងតាម សារព័ត៌មាន CNN បានឱ្យដឹងថា តារាសម្តែង Michael Gambon ដែលត្រូវបានគេស្គាល់ថាជាតួអង្គ Albus Dumbledore នៅក្នុងខ្សែភាពយន្ត “Harry Potter” បានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំ ដោយសារ “ជំងឺរលាកសួត” កាលពីថ្ងៃទី ២៧ កញ្ញា។

អ្នកគាំទ្រជាច្រើនរន្ធត់ចិត្ត និងសម្ដែងសោកស្ដាយយ៉ាងខ្លាំងក្នុងការបាត់បង់លោក Sir Michael Gambon” និងសម្ដែងការរំលែកទុក្ខចំពោះក្រុមគ្រួសារតារាសម្ដែងជើងចាស់រូបនេះ។

Gambon ត្រូវបានគេស្គាល់ថាតារាមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានការងារច្រើនទាំងនៅទូទាំងទូរទស្សន៍ ភាពយន្ត និងវិទ្យុ ជាមួយនឹងតួនាទីដ៏ធំបំផុតរបស់លោក ។

មួយក្នុងចំនោម អ្នកប្រាជ្ញឈានមុខគេ នៃជំនាន់របស់លោក ។ Gambon កើតនៅទីក្រុង Cabra ទីក្រុង Dublin ប៉ុន្តែបានផ្លាស់ទៅទីក្រុងឡុងដ៍ កាលពីកុមារភាព ។ គាត់បានធំឡើងនៅក្នុងសហគមន៍ ជនអន្តោប្រវេសន៍អៀរឡង់នៅ Camden ហើយការងារដំបូង របស់គាត់គឺជាអ្នកផលិតឧបករណ៍៕
