កីឡា

Pep៖ Chelsea គួរបន្តផ្តល់ពេលវេលា បន្ថែមទៀត សម្រាប់ឲ្យលោក Potter

គ្រូបង្វឹករបស់ក្រុមមេឃខៀវ Man City លោក Pep Guardiola បានធ្វើការលើកឡើងថាក្លឹបតោខៀវ Chelsea គួរតែបន្តផ្តល់ពេលវេលាជាច្រើន បន្ថែមទៀតឲ្យទៅលោកគ្រូបង្វឹក Graham Potter ដើម្បីឲ្យគាត់អាចបង្កើនសមត្ថភាពរបស់ក្រុម
ទៅមុខទៀត។

ការលើកឡើងនេះត្រូវបាន ធ្វើឡើងនៅក្រោយពេលដែល Man City បានលុតក្រុម CHelsea ក្នុងលទ្ធផលដល់ទៅ ៤ទល់នឹង០ កាលពីយប់មិញនេះនិង គឺជាបរាជ័យលើកទី២ ជាមួយនឹង Man City ក្នុងរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ ដែលប្រកួតមុនគឺជាការប្រកួតនៅក្នុងក្របខណ្ឌពានរង្វាន់ FA Cup។

មកដល់ពេលនេះ Chelsea ទទួលបានជ័យជំនះត្រឹមតែ១ ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំង ៧ដង ចុងក្រោយហើយកំពុងធ្លាក់ ទៅដល់លេខរៀងទីទាបបំផុតក្នុងបញ្ជីលេខ១០ នៅតារាងរបស់អង់គ្លេស ព្រមទាំងបានធ្លាក់ចេញពី FA Cup និង League Cup ផងដែរហើយកំពុងធ្វើឲ្យ តំណែងរបស់លោក Potter មានភាពរង្គោះរង្គើរយ៉ាងខ្លាំងផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top