មានព័ត៌មានភ្ញាក់ផ្អើលមួយបានផ្ទុះឡើង ថា HyunA និង Yong Junhyung (អតីតសមាជិកក្រុម Higghlight) មានទំនាក់ទមនងស្នេហានឹងគ្នា។ ដោយសារមានការចែករំលែកតៗគ្នា ពេលនេះក្រុមហ៊ុនរបស់ អ្នកទាំងពីរបានចេញ សារមួយជាផ្លូវការហើយ ។
ក្រុមហ៊ុន AT AREA ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងរបស់ HyunA បានលើកឡើងខ្លីៗថា៖ «ពួកយើងមានជាប់ពាក់ព័ន្ធក្នុងជីវិតឯកជនរបស់ស HyunA ទេ»។
មិនយូរប៉ុន្មាន ក្រុមហ៊ុន BLACK MAD របស់ Yong Junhyung ក៏បានចេញសេចក្ដីថ្លែងការណ៍ ទៅកាន់សារព័ត៌មាន Newsen អត្ថន័យមិនខុសពី AT AREA ប៉ុន្មានដែរ ដោយឲ្យដឹងថា ៖ «ដោយសារនេះគឺជាជីវិតឯកជនរបស់តារា ដូច្នេះវាមានការពិបាកក្នុងការបញ្ជាក់ណាស់ ។ ពួកយើងសូមការយោគយល់ ពីអ្នកទាំងអស់គ្នា»។
ជាការពិតថ្មីៗនេះ HyunA និង Yong Junhyung បានបង្ហោះរូបជាគូ ដោយកាន់ដៃគ្នានៅឆ្នេរខ្សាច់ ពោលគឺក្នុងកាយវិការលើសពីមិត្តធម្មតា ទើបមានការភ្ញាក់ផ្អើល និងសង្ស័យពីទំនាក់ទំនងរបស់ពួកគេ ៕