សិល្បៈ និង កម្សាន្ត

បវរកញ្ញាជប៉ុន ដើមកំណើតអ៊ុយក្រែន បានលះបង់មកុដ បន្ទាប់ពីនាងមាន ទំនាក់ទំនង របស់នាងជាមួយ បុរសរៀបការហើយ

kyodo

តូក្យូ ៖ អ្នករៀបចំកម្មវិធីប្រកួតប្រជែង បាននិយាយកាលពីថ្ងៃច័ន្ទថា តារាម៉ូដែល ដើមកំណើតអ៊ុយក្រែន មានសញ្ជាតិជប៉ុន ដែលបានឈ្នះការប្រឡងបវរកញ្ញាជប៉ុនឆ្នាំ ២០២៤ បានបោះបង់តំណែង របស់នាងហើយ បន្ទាប់ពីមានរបាយការណ៍ ប្រចាំសប្តាហ៍ដែលរៀបរាប់លម្អិត អំពីទំនាក់ទំនងរបស់នាងជាមួយបុរស ដែលរៀបការហើយ ។

កញ្ញា Karolina Shiino អាយុ ២៦ ឆ្នាំត្រូវបានគេដាក់ឈ្មោះថា ជាអ្នកឈ្នះ Miss Japan Grand Prix 2024 កាលពីថ្ងៃទី ២២ ខែមករា។ នាងជាមនុស្សដំបូងគេ មានដើមកំណើតមកពីទ្វីបអឺរ៉ុប ដែលឈ្នះរង្វាន់កំពូលក្នុងកម្មវិធីរៀបចំ ការប្រឡងបាននិយាយថា មានការប្តេជ្ញាចិត្ត ដើម្បីគ្រងមកុដតំណាងឲ្យ “សម្រស់របស់នារីជប៉ុនទាំងអស់” ។

នាង Shiino មានឪពុកម្តាយ ជាជនជាតិអ៊ុយក្រែន ហើយធំធាត់នៅ Nagoya បន្ទាប់ពីបានមកប្រទេសនៅអាយុ ៥ ឆ្នាំ។ ជ័យជម្នៈបវរកញ្ញាជប៉ុន របស់នាងត្រូវបានចាត់ទុកថា មានភាព ចម្រូងចម្រាសរួចទៅហើយ ដោយសារតែឫសគល់បរទេសរបស់នាង ប៉ុន្តែនាងបានបោះបង់តំណែងនេះ បន្ទាប់ពីការបើកបង្ហាញទស្សនាវដ្តីប្រចាំ សប្តាហ៍ Shukan Bunshun កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពី ទំនាក់ទំនងរបស់នាង ជាមួយបុរសរៀបការហើយ ដែលជាវេជ្ជបណ្ឌិតទៀត ។

សេចក្តីថ្លែងការណ៍មួយនៅ លើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃចន្ទ សមាគមបវរកញ្ញាជប៉ុន បាននិយាយថា ខ្លួនបានទទួលយកសំណើរ សុំដកតំណែងរបស់នាងហើយ ឆ្លុះបញ្ចាំងយ៉ាងធ្ងន់ធ្ងរ អំពីការទទួលខុសត្រូវរបស់យើង ក្នុងការនាំមកនូវការ រំខានជាបន្តបន្ទាប់។ សមាគមក៏បានផ្តល់ការសុំទោសយ៉ាង ជ្រាលជ្រៅ ដល់ភាគីពាក់ព័ន្ធ រួមទាំងអ្នកឧបត្ថម្ភ និងចៅក្រម ហើយបាននិយាយថា កិត្តិយសកំពូល របស់ការប្រកួតប្រជែង នឹងនៅទំនេរសម្រាប់ឆ្នាំ ដែលនៅសល់ ។

នាង Shiino សញ្ជាតិជប៉ុនបាននិយាយថា អត្តសញ្ញាណរបស់នាងគឺជាជនជាតិជប៉ុន ហើយក្នុងសុន្ទរកថាទទួលយកទាំងទឹកភ្នែកនៅពេលឈ្នះ នាងបានបន្តថា ខ្ញុំមិនត្រូវបានគេទទួលស្គាល់ថា ជាជនជាតិជប៉ុនច្រើនដងទេ ប៉ុន្តែខ្ញុំពោរពេញដោយការដឹងគុណត្រូវបានទទួលស្គាល់ថា ជាជនជាតិជប៉ុននាពេលបច្ចុប្បន្ននេះ ។

ប៉ុន្តែការតែងតាំងរបស់នាងបានបញ្ឆេះ ការជជែកវែកញែកអំពីអ្វីដែលបង្កើតអត្តសញ្ញាណ ជនជាតិជប៉ុន ហើយបាននាំឲ្យមានការយល់ឃើញ ជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីថា តើសាវតារបស់នាងបានធ្វើឲ្យនាងក្លាយ ជាអ្នកឈ្នះដែលសមរម្យ។ បេក្ខជនមានសិទ្ធិត្រូវមានសញ្ជាតិជប៉ុន មិនទាន់រៀបការ និងមានអាយុចន្លោះពី ១៧ ទៅ ២៦ ឆ្នាំគិតត្រឹមចុងឆ្នាំដាក់ពាក្យ ។

ក្នុងការជ្រើសរើសអ្នកឈ្នះរបស់ខ្លួន ការប្រកួតនិយាយថា វាវិនិច្ឆ័យបេក្ខជន ដោយផ្អែកលើកម្លាំងខាងក្នុង រូបរាង និងសកម្មភាពរបស់ពួកគេ។ នាង Shiino បាននិយាយក្នុងបទសម្ភាសន៍ ជាមួយ Kyodo News កាលពីថ្ងៃព្រហស្បតិ៍មុន ពេលចុះចេញពីតំណែងថា នាងស្វាគមន៍ការពិភាក្សា លើការជ្រើសរើសរបស់នាង និងគោរពមនុស្ស ដែលប្រឆាំងនឹងការឈ្នះរបស់នាង ដោយផ្អែកលើមូលដ្ឋានថា នាងមិនសមនឹងរូបបវរកញ្ញាជប៉ុន ៕
ដោយ៖លី ភីលីព

Most Popular

To Top