អាមេរិក ៖ ក្រុមហ៊ុនពង្សាវតារ Ancestry បានធ្វើការជីកកកាយ នូវមែកធាងគ្រួសារ របស់កំពូលតារាចម្រៀង អាមេរិក នាង Taylor Swift ហើយបានបង្កើតការ រកឃើញដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយចាត់ទុកថា ជាតារាបានយកពាក្យពេជ បទចម្រៀងចេញពីកំណាព្យ ជាការបំផុសគំនិតល្អបំផុត ។
នាង គឺជាអ្នកនិពន្ធបទចម្រៀង ដ៏អស្ចារ្យបំផុតនៃជំនាន់របស់នាង ដូច្នេះវាមិនគួរភ្ញាក់ផ្អើលឡើយដែលលឺថា ពាក្យសម្ដីរបស់នាង Taylor Swift ហាក់ដូចជាស្ថិតក្នុងខ្សែ ស្រឡាយឈាម ជាអ្នកកវីរបស់នាង ។
ក្រុមហ៊ុនពង្សាវតារ Ancestry បានរកឃើញថា តារាដែលបច្ចុប្បន្នកំពុងធ្វើដំណើរជុំវិញពិភពលោក និងបង្កើតប្រវត្តិសាស្ត្រនៅកម្មវិធី Grammys កាលពីខែមុន មានទំនាក់ទំនងជាមួយកវីជនជាតិអាមេរិកនាង Emily Dickinson សតវត្សទី ១៩ ។
ដូចដែលបានបង្ហាញនៅកម្មវិធី Today របស់ទូរទស្សន៍ NBC ជាសាខារបស់ Sky News សហរដ្ឋអាមេរិកថា ស្ត្រីទាំង២នាក់នេះជាបងប្អូនជីដូនមួយទី៦។ ជាមួយនឹងអាល់ប៊ុម នាពេលខាងមុខរបស់នាង Swift ដែលមានចំណងជើងថា The Tortured Poets Department វាហាក់ដូចជាសមរម្យណាស់។
Ancestry ចែករម្លែកជាមួយថ្ងៃនេះថា នាង Swift និង Dickinson ទាំង ២នាក់ជាជនអន្តោប្រវេសន៍អង់គ្លេសសតវត្សទី ១៧ (ជីតាទី៩របស់នាង Swift និងជីតាទី៦របស់នាង Dickinson ដែលជាអ្នកតាំងលំនៅដើមនៃ Windsor, Connecticut) ។
បុព្វបុរសរបស់នាង Taylor Swift នៅតែស្ថិតក្នុងរដ្ឋ Connecticut អស់រយៈពេល ៦ ជំនាន់រហូតដល់ផ្នែកនៃគ្រួសារ របស់នាងនៅទីបំផុតបានតាំង ទីលំនៅនៅភាគពាយព្យនៃរដ្ឋ Pennsylvania ជាកន្លែង ដែលពួកគេបានរៀបការ ក្នុងត្រកូលគ្រួសារនាង Swift” ។
នាង Swift ខ្លួននាងផ្ទាល់ ធ្លាប់បានលើកឡើង ពីកវីសតវត្សទី ១៩ ខណៈដែលនិយាយអំពីប្រភេទផ្សេងៗ នៃអត្ថបទ ដែលនាងសរសេរ សម្រាប់បទចម្រៀងរបស់នាង ។
នាងបាននិយាយថា ប្រសិនបើអត្ថបទចម្រៀងរបស់ខ្ញុំ ស្តាប់ទៅដូចជាអក្សរ ដែលសរសេរដោយជីដូនជីតា របស់នាង Emily Dickinson ខណៈនាងទទួលបានពានរង្វាន់ អ្នកនិពន្ធបទចម្រៀង-សិល្បករនៃទសវត្សរ៍ពីសមាគមអ្នកនិពន្ធចម្រៀង Nashville អន្តរជាតិ ៕
ដោយ៖លី ភីលីព