ប្រភពជិតស្និទ្ធស្ថិតក្នុងពិភពសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ថា Jungkook (BTS) បច្ចុប្បន្នកំពុងបម្រើការជាចុងភៅនៅក្នុងអង្គភាព បន្ទាប់ពីលោកបានបញ្ចប់ជំរុំបណ្តុះបណ្តាលជ្រើសរើសបុគ្គលិក។
នៅថ្ងៃទី ១៦ ខែមីនា Jungkook បានចូលទៅកាន់ Weverse ដែលជាវេទិកាលោកអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ ដើម្បីធ្វើបច្ចុប្បន្នភាព (Update) អ្នកគាំទ្រអំពីសុខទុក្ខខ្លួន ដោយនិយាយថា៖ “សុខសប្បាយជាទេ ARMY? ខ្ញុំសុខសប្បាយទេ ខ្ញុំឧស្សាហ៍ហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួនណាស់”។ លោកក៏បាននិយាយថា៖ “យើងបានធ្វើការសម្អាតយ៉ាងស្អាតបាត តាំងពីពិដានសម្អាតអស់ដែរ”។
លើសពីនេះ Jungkook បានប្រាប់ពីតួនាទីរបស់ខ្លួន នាមជាចុងភៅដោយបន្ថែមថា “ខ្ញុំកំពុងធ្វើម្ហូបយ៉ាងចំណាប់” ដែលបង្កឱ្យមានការរំពឹងទុកក្នុងចំណោមអ្នកគាំទ្រ។
Jungkook បានបង្ហាញជំនាញធ្វើម្ហូប កាលពីអតីតកាលដោយការចែករំលែករូបមន្តផ្ទាល់ខ្លួនដូចជា Perilla Oil makguksu, បបរមី, bulgogi និង cup noodle fry rice តាមរយៈ Weverse និងការផ្សាយផ្ទាល់ (LIVE) ផ្សេងៗ។
កាលពីខែធ្នូឆ្នាំមុន Jungkook បានចុះឈ្មោះជាមួយសមាជិកមិត្តរួម Jimin នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ជ្រើសរើសកងពលតូចថ្មើរជើងទី ៥ នៅ Yeoncheon, Gyeonggi-do ។ កាលបរិច្ឆេទ នៃការចាកចេញរបស់គាត់គឺថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ៕