សិល្បៈ និង កម្សាន្ត

Beyoncé បញ្ចូល Jungkook ជាបុគ្គលគំរូក្នុងសៀវភៅប្រចាំឆ្នាំ “Virgo Season Yearbook”

តារាចម្រៀងលំដាប់កំពូល​ប្រចាំ​សហរដ្ឋអាមេរិក Beyoncé បាន​បង្ហាញពីសៀវភៅ Virgo Season Yearbook ដោយ​ថែម​ទាំង​បាន​បញ្ចូល​រូប​កាល​ពីតូចរបស់ Jungkook ក្នុងនោះ​ទៀតផង។

ក្នុងសៀវភៅនោះ​មិនមែន​មាន​តែ Jungkook ទេ ព្រោះ​ថា​ក៏​មាន​រូប​ក្មេងៗ​ជា​ច្រើន​នាក់ទៀត ដែល​បច្ចុប្បន្ន​សុទ្ធ​តែ​ជាបុគ្គលល្បី​ប្រចាំ​ពិភពលោក​តាំងពី Jada Pinkett Smith និង Jennifer Hudson​។

Yearbook ដែល​មាន​សុទ្ធ​តែ​រូប​តារា​ល្បី​ៗមួយក្បាល​នេះ​ បង្កជា​ការ​ចាប់អារម្មណ៍ទ្វេដង ដោយសារ​មាន​វត្តមាន​របស់តារា K-Pop ជនជាតិ​អាស៊ីគឺ Jungkook​។

យ៉ាងណា​មិញ​ សៀវភៅ​នេះ​ Beyoncé មាន​បំណង​រៀបរាប់ពីអ្នក​ដែល​ជាម្ចាស់តារានិករ Virgo ដែល​ជាអ្នក​ពូកែ​ធ្វើការ មាន​អំណត់ មាន​គំនិតឆ្លាតវៃ ចេះ​ច្នៃប្រឌិត និង​ចិត្តល្អ ដែល​គុណសម្បតិ្តទាំង​នេះ សុទ្ធ​តែ​មាន​ក្នុង​ខ្លួន Jungkook ទាំងអស់។ សារ​ក្នុង​សៀវភៅនេះ​ Beyoncé ក៏បាន​ជូនពរថ្ងៃកំណើតចំពោះ​អ្នក​ដែល​កើតក្នុងចន្លោះ​ថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ២២ ខែកញ្ញា (អ្នកដែលជា​តារានិករ Virgo​) ទាំងអស់ផងដែរ៕​​

Most Popular

To Top