តារាចម្រៀង សហរដ្ឋអាមេរិក និងជាម្ចាស់បទ “The Power Of love” Celine Dion បានរៀបរាប់ពីទុក្ខលំបាក របស់ខ្លួនក្នុងដំណាក់ការព្យាបាលជំងឺកម្រ និងប្រាប់ពីក្ដីសង្ឃឹមរបស់នាង។

Celine Dion បានចែករំលែកព័ត៌មាន លម្អិតអំពីសុខភាព របស់នាងជាលើកដំបូង ក្នុងបទសម្ភាសន៍ជាមួយ ទស្សនាវដ្ដី Vogue របស់បារាំង ដែលបានចេញផ្សាយកាលពីថ្មីៗនេះ។ តារាស្រី វ័យ ៥៦ឆ្នាំដែលកំពុងមានជម្ងឺ Stiff Person Syndrome បានបង្ហាញពីដំណើរការព្យាបាលរបស់នាង និងរបៀប ដែលនាងទទួលយក ដើម្បីរស់នៅជាមួយជំងឺនេះ។
«ជំងឺរបស់ខ្ញុំវាមិនទាន់ជាសះស្បើយ នៅឡើយទេ គឺខ្ញុំកំពុងរស់នៅជាមួយវា ។ ខ្ញុំនៅតែមានសង្ឃឹម និងសង្ឃឹមថាក្រុមគ្រូពេទ្យ អាចនិងរកវិធីសាស្ត្រព្យាបាលជា ហើយខ្ញុំចង់ឱ្យមានអព្ភូត ហេតុណាមួយកើតឡើង ជួយព្យាបាលជំងឺមួយនេះ តាមរយៈការស្រាវជ្រាវិទ្យាសាស្ត្រ។ ប៉ុន្តែឥឡូវនេះខ្ញុំនៅបន្តរស់នៅជាមួយវា» Celine Dion ថ្លែង ។

តារាចម្រៀងស្រីរូបនេះបាននិយាយថា នាងចំណាយពេល ៥ ថ្ងៃក្នុងមួយសប្ដាហ៍លើការព្យាបាល ដោយលេងកីឡា កាយសម្បទា និងហាត់ពត់សំឡេង ធ្វើលំហាត់ប្រាណម្រាមជើង ជង្គង់ កំភួនដៃ ម្រាមដៃ។
Celine Dion បាននិយាយថា ៖ «ខ្ញុំត្រូវរៀនរស់នៅជាមួយជំងឺ ហើយឈប់សួរខ្លួនឯងទៀត។ ដំបូងខ្ញុំតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមានរឿងនេះកើតឡើងតើខ្ញុំធ្វើអី? នេះជាកំហុសរបស់ខ្ញុំឬអត់? Celine បានបន្តនិយាយថា នាងបានប្រឹងប្រែងអស់ ពីសមត្ថភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមានជំនួយ ពីក្រុមគ្រូពេទ្យ។ តារាស្រីរូបនេះតែងតែព្យាយាម ធ្វើឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថា នឹងសម្រេចបានគោលដៅ»។

បញ្ជាក់ផងដែរថា Celine Dion មានជំងឺ Stiff-Person Syndrome ដែលជាជំងឺសរសៃប្រសាទ ដ៏កម្រដែលបណ្តាល ឱ្យសាច់ដុំកន្ត្រាក់ ធ្វើឱ្យដួលរបួសបាន ហើយចាប់តាំងពីមានជំងឺមួយនេះបន្ទាប់ពីការរកឃើញ ដោយសារតែជំងឺចាប់តាំងពីឆ្នាំ ២០២១ នាងត្រូវបង្ខំចិត្តពីការងារសិល្បៈ និងរាល់ដំណើរកម្សាន្ដផ្សេងៗ៕
