សិល្បៈ និង កម្សាន្ត

ម្ចាស់ក្សត្រី Kako នឹងធ្វើទស្សនកិច្ចនៅក្រិច ដើម្បីរំលឹកខួប ១២៥ឆ្នាំនៃទំនាក់ទំនងការទូត

តូក្យូ៖រដ្ឋាភិបាលជប៉ុនបាននិយាយថា ម្ចាស់ក្សត្រី Kako ដែលជាក្មួយស្រីរបស់អធិរាជ របស់ប្រទេសជប៉ុន Naruhito នឹងធ្វើដំណើរ ទៅកាន់ប្រទេសក្រិកក្នុងខែឧសភា ដើម្បីប្រារព្ធខួប ១២៥ ឆ្នាំចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូត រវាងប្រទេសទាំង២ ។

ព្រះរាជបុត្រីរបស់ព្រះអង្គម្ចាស់ Fumihito និងព្រះអង្គម្ចាស់ Kiko នឹងចាប់ផ្តើមដំណើរកម្សាន្តចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ដើម្បីរំលឹកដល់ “ឆ្នាំនៃវប្បធម៌ និងទេសចរណ៍រវាងប្រទេសជប៉ុន និងក្រិក” ។
វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការ នៅក្រៅប្រទេសលើកទី៣ របស់ព្រះនាង បន្ទាប់ពីការធ្វើដំណើរ ទៅកាន់ប្រទេសអូទ្រីស និងហុងគ្រីកាលឆ្នាំ២០១៩ និង ប្រទេសប៉េរូក្នុងខែវិច្ឆិកាឆ្នាំមុន។
ទីភ្នាក់ងារ Imperial Household Agency បាននិយាយថា ព្រះនាងនឹងចាកចេញពី អាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ តាមជើងហោះហើរពាណិជ្ជកម្ម ដោយធ្វើដំណើរកាត់ប្រទេស អង់គ្លេស មុនពេលទៅដល់រដ្ឋធានី Athens របស់ក្រិក ។

ព្រះនាងនឹងចូលជួបសម្តែងការ គួរសមជាមួយប្រធានាធិបតី Katerina Sakellaropoulou និងចូលរួមក្នុងព្រឹត្តិការណ៍រំលឹក មួយដើម្បីប្រារព្ធខួបលើកទី ១២៥ នៃទំនាក់ទំនងមិត្តភាព។

ព្រះនាងក៏មានគម្រោងទៅទស្សនា Parthenon ដែលមានទីតាំងនៅតំបន់ បេតិកភណ្ឌពិភពលោកនៃ Acropolis នៃទីក្រុង Athens ក៏ដូចជាកន្លែងសម្រាប់ជនពិការត្រចៀក និងមណ្ឌលកុមារកំព្រាផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top