ទីក្រុងបាងកក ៖ ទីក្រុង Chinatown ក្នុងទីក្រុងបាងកកដែលល្បីល្បាញៗបំផុត សម្រាប់ទីផ្សារតាមដងផ្លូវដ៏រស់រវើក ម្ហូបឆ្ងាញ់ និងបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប បានទទួលការចាប់អារម្មណ៍ពីអ្នកភ្ញៀង ទេសចរណ៍អន្តរជាតិ បន្ទាប់ពីវីដេអូចម្រៀងថ្មីរបស់នាង Lisa សមាជិកក្រុម Blackpink បានរីករាលដាលលើបណ្តាញសង្គម ។
បទចម្រៀង “Rockstar” ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែមិថុនាបានទាក់ទាញអ្នកទស្សនាជាង ៦០ លានដង ដោយតារាចម្រៀងរូបនេះបានច្រៀង និងរាំនៅពីមុខផ្ទៃខាងក្រោយនៃទីក្រុង Chinatown ត្រូវអ្នកគាំទ្រស្គាល់ថា ជា Yaowarat ស្ថិតនៅជុំវិញភោជនីយដ្ឋាន និងតូបលក់អាហារដែលបម្រើម្ហូបចិននៅចំកណ្តាលទីក្រុងបាងកក។
ការកើនឡើងនៃប្រជាប្រិយភាពនេះ នាពេលថ្មីៗនេះបានជំរុញឲ្យរដ្ឋាភិបាលថៃពង្រីកកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់ខ្លួនលើសពី Yaowarat រួមបញ្ចូលសង្កាត់ដែលនៅជិតៗដូចជាផ្សារសំផេង តាឡាត់តូច ផ្លូវសុងវ៉ាត់ និងវ៉ាង ប៊ូរ៉ាផា។
តំបន់ទាំងនេះនឹងត្រូវបានផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ រួមជាមួយនឹងព្រឹត្តិការណ៍ប្រចាំឆ្នាំសំខាន់ៗដូចជា បុណ្យចូលឆ្នាំចិន និងពិធីបុណ្យបួស នេះបើយោងតាមនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល ៕