សិល្បៈ និង កម្សាន្ត

តារាចម្រៀងប៉ុប Jackson Wang ត្រូវអ្នកគាំទ្រ ចាប់ទាញចេញពីឡាន នៅទីក្រុងបាងកក

ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងដើមហុងកុង ដ៏ល្បី លោក Jackson Wang មានការតក់ស្លុតមួយភ្លែត នៅពេលអ្នកគាំទ្រ នៅទីក្រុងបាងកក បានរកឃើញភ្លាមក៏ចូលទៅជិតលោក ចាប់ខ្នងលោកហើយ ទាញរូបលោកចេញ ពីឡានតែម្តង ។

វីដេអូបង្ហាញពីលោក Wang ធ្វើដំណើរឆ្លងកាត់ហ្វូងអ្នកគាំទ្រ ដែលបានរង់ចាំលោកនៅខាងក្រៅអគារមួយ ដើម្បីចូលទៅក្នុងឡាន របស់លោក ខណៈលោកចូលដល់ពាក់កណ្តាលរថយន្ត ស្រាប់តែស្ត្រីម្នាក់ ដែលមានរបាំងមុខបិទមុខ ស្រាប់តែដើរមកជិតចាប់ ទាញលោកពីក្រោយរថយន្ត ។

នេះបើតាមកាសែត The Straits Timesបាននិយាយថា តារាចម្រៀងរូបនេះ មានការស្រឡាំងកាំង បន្ទាប់ពីមានសកម្មភាពរបស់ស្ត្រីរូបនេះ ហើយរហូតដល់ពេលនោះ ទើបសន្តិសុខរបស់លោកលេចមុខ មកទាញស្ត្រីនោះចេញ ។

អ្នកគាំទ្រថៃរបស់លោក ក្រោយមកបានបង្ហោះសេចក្តីប្រកាសនៅលើគណនី Twitter របស់ពួកគេ ក្នុងនោះពួកគេបានសុំទោសចំពោះឧបទ្ទវហេតុនេះ សុំឲ្យអ្នករៀបចំព្រឹត្តិការណ៍ផ្តល់ប្រព័ន្ធការពារប្រសើរជាងមុន និងរំលឹកអ្នកផ្សេងទៀតឲ្យគោរពឯកជនភាពរបស់សិល្បករ។

លោក Wang បានជួបប្រទះនឹងពេលវេលាដ៏មិនសប្បាយចិត្តមួយផ្សេងទៀត ជាមួយអ្នកគាំទ្រ ដែលហួសចិត្តក្នុងប្រទេសប្រេស៊ីលកាលពីខែឧសភា នៅពេលលោកត្រូវបាន នាងគ្រវីក្បាល បន្ទាប់ពីបានអញ្ជើញ នាងទៅឆាក ។ លោក Wang អាយុ ២៩ ឆ្នាំបានចាប់ផ្តើមអាជីព របស់លោកក្នុងឧស្សាហកម្មកម្សាន្ត ក្នុងនាមជាសមាជិក នៃក្រុមក្មេងប្រុស K-pop Got7 ។

បច្ចុប្បន្នលោកមានភាពសកម្មជាតារារ៉េប អ្នកចម្រៀង អ្នករាំ និង អ្នកច្នៃម៉ូដ ។ បច្ចុប្បន្នលោក គឺជាតារាចិន ដែលមានចំនួនអ្នកតាមដានច្រើនបំផុត នៅលើបណ្តាញសង្គមយក្ស Instagram មាន ៣២.៧ លាននាក់គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ៕
ដោយ៖លី ភីលីព

Most Popular

To Top