ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាងGwendoline Cretton ជាតារាម៉ូដែលអន្តរជាតិ ដែលពីមុនធ្វើការនៅទីក្រុងហុងកុង ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងផ្ទះល្វែងរបស់នាង នៅទីក្រុងបាងកក ប្រទេសថៃ ។
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ បានប្រាប់ឲ្យដឹងថា នាង Cretton កាន់លិខិតឆ្លងដែនស្វ៊ីស ត្រូវបានរកឃើញស្លាប់នៅគេហដ្ឋានរបស់នាង ស្ថិតនៅសង្កាត់ Prawet នៃទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកជិតខាងបានរាយការណ៍ថា ឮសំឡេងស្រែកនៅម៉ោងប្រហែល ៦:១៥ ល្ងាច ។
SCMP រាយការណ៍ថា នាងត្រូវបានគេចាក់សម្លាប់ ដោយជនសង្ស័យជាដៃគូរបស់នាង បានទូរស័ព្ទមកជួយ និងដឹកសាកសពជាមួយអ្នកជិតខាង ២នាក់។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបាននិយាយថា ដំបូងឡើយបុរសនោះបានអះអាងថា នាងបានធ្វើអត្តឃាតដោយសារជំងឺបាក់ទឹកចិត្ត។
ខ្សែវីដេអូតាមដានបានបង្ហាញថា នាង Cretton ដើរឆ្កែរបស់នាងនៅម៉ោងប្រហែល ៥:៣០ ល្ងាច ហើយ ៤៥ នាទី មុនពេលនាងត្រូវបានគេឮសំឡេងស្រែក បន្ទាប់ពីមានសកម្មភាព នៅជិតរថយន្តរបស់ដៃគូនាង ។ ដោយឡែក នាយកដ្ឋានអន្តោប្រវេសន៍របស់ហុងកុងបាននិយាយថា ខ្លួនមិនបានទទួលសំណើ សុំជំនួយណាមួយលើករណីនេះទេ ៕