កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀង Lee Hyori និងស្វាមីដែលជាតន្ត្រីករកូរ៉េខាងត្បូង លោក Lee Sang-soon នឹងគ្រោងផ្លាស់ពីកោះ Jeju ទៅកាន់លំនៅដ្ឋានមួយក្នុងទីក្រុងសេអ៊ូលដែលមានតម្លៃ ៦ ពាន់លានវ៉ុនស្មើនឹង៤.៥ លានដុល្លារ)។
សារព័ត៌មាន Edaily រាយការណ៍ថា គូស្នេហ៍ទើបនឹងទិញអចលនទ្រព្យនេះដែលមានទីតាំងនៅតំបន់ Pyeongchang-dong នៃទីក្រុងសេអ៊ូល និងមានបន្ទប់ក្រោមដីមួយ និង២ជាន់ ពីលើដីដោយលាតសន្ធឹងលើផ្ទៃដីសរុប ៣៣០ ម៉ែត្រការ៉េ ហើយផ្ទៃខាងក្នុងរបស់ផ្ទះនេះកំពុងសាងសង់។
ស្រុក Pyeongchang-dong ជាកន្លែងសម្រាប់តារាល្បីកូរ៉េខាងត្បូងជាច្រើននាក់រស់នៅ ដូចជាតារាសម្តែង Choi Soo Jong និង Ha Hee Ra តារាសម្តែង Yoo Hae Jin អ្នកផ្សព្វផ្សាយ Hong Jin Kyung និងតារាចម្រៀង Yoon Jong Shin ។
បទសម្ភាសន៍មុននេះ លោក Lee Sang-soon បានបង្ហាញពីការសម្រេចចិត្តរបស់ពួកគេក្នុងការត្រលប់ទៅទីក្រុងសេអ៊ូលវិញ បន្ទាប់ពីការស្នាក់នៅរយៈពេល ១១ ឆ្នាំនៅកោះ Jeju ដោយនិយាយថា ខ្ញុំនឹងទៅទីក្រុងសេអ៊ូលនៅរដូវស្លឹកឈើជ្រុះដើម្បីសម្តែង។
តន្ត្រីកររូបនេះក៏បានលើកឡើងពីការទន្ទឹងរង់ចាំរបស់លោកក្នុងការជួបជុំគ្នា ផ្លាស់ប្តូរគំនិត និងការសហការគ្នាជាមួយមិត្តភ័ក្តិ និងសហការីក្នុងឧស្សាហកម្មតន្ត្រី នៅពេលពួកគេត្រឡប់ទៅទីក្រុងសេអ៊ូល។ លើសពីនេះ លោកបានបង្ហាញគម្រោងជួលលំនៅដ្ឋាននៅលើកJeju របស់ពួកគេ។
អ្នកនាង Lee Hyori បានចូលប្រឡូកក្នុងវិស័យសិល្បៈកាលឆ្នាំ ១៩៩៨ ហើយដំបូងគេបានល្បីល្បាញក្នុងនាមជាសមាជិកនៃក្រុមនារីដ៏ពេញនិយម Fin.K.L. អ្នកនាងបានចាប់ផ្តើមអាជីពទោលរបស់អ្នកនាងក្នុងឆ្នាំ ២០០៣ ។
គិតត្រឹមឆ្នាំ ២០២១ កាសែត South China Morning Post បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់នាងមានចន្លោះពី ៣០ ទៅ ៤០ លានដុល្លារ។ អ្នកនាងបានរៀបការជាមួយលោក Lee Sang-soon អាយុ ៥០ ឆ្នាំក្នុងឆ្នាំ ២០១៣៕