ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូជ្រៅ។ នេះបើយោងតាមអនុក្រឹត្យ ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
ក្រុងកំពង់សោម មានសង្កាត់ចំនួន ០៥ គឺ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។ ទីតាំងរដ្ឋបាល ក្រុងកំពង់សោម ស្ថិតនៅក្នុងសង្កាត់រាម។

សូមជម្រាបថា ការបង្កើតក្រុងថ្មីនេះ បានធ្វើឱ្យខេត្តព្រះសីហនុ មានក្រុងចំនួន៣ហើយ គឺក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោមនេះតែម្តង។ ចំណែកស្រុក៣ទៀតរបស់ខេត្តនេះ គឺស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ៕
