តាមការពិសោធន៍ទៅលសត្វឃើញថា ការមានភាពឃ្លានខ្លះ អាចជួយបង្កើនថាមពល និងអាយុយឺនយូរបាន។
មានមនុស្សបានស័្មគ្រចិត្តធ្វើការពិសោធន៍បង្អត់អាហារជាមួយក្រុមអ្នកស្រាវជ្រាវ ដោយមានអ្នកខ្លះកើតជម្ងឺទឹកនោមផ្អែម មានកូលេស្តេរ៉ូលខ្ពស់ ឬខ្លាញ់ស្ទះសរសៃឈាម ហើយត្រូវតមអាហារដើម្បីតាមដានសុខភាពខ្លួនឯង ប៉ុន្តែនៅពេលដែលពួកចូលរួមនៅក្នុងការពិសោធន៍ គឺពួកគេមានការទទួលទានបន្លែ និងផ្លែឈើច្រើន ញ៉ាំសាច់សត្វនិងត្រីខ្លះៗ ទទួលវីតាមីន អំបិលរ៉ែ និងអាស៊ីដអាមីណូឲ្យគ្រប់គ្រាន់ ហើយ៨ឆ្នាំក្រោយមក ពួកគេមានអារម្មណ៍ស្រស់បស់ និងមានកម្លាំងកំហែងជាងមុន។
តាមការសិក្សារបស់មជ្ឈមណ្ឌលខុសៗគ្នាបានឲ្យដឹងស្របគ្នាថា ការទទួលទានអាហារមានតុល្យភាព ជួយការពារជម្ងឺទឹកនោមផ្អែមប្រភេទ២ ជម្ងឺសរសៃឈាម ជម្ងឺបេះដូង និងមហារីក។
ក្រៅពីនេះមានវ័យកណ្តាលភាគច្រើន ដែលទទួលទានអាហារដែលមានកាឡូរីទាប រយៈពេល១០ឆ្នាំ នឹងមានប្រព័ន្ធបេះដូង និងសរសៃឈាមល្អប្រហាក់ ប្រហែលក្មេងជំទង់ដោយមានសម្ពាធឈាមធម្មតា កូឡេស្តេរ៉ូល និងកម្រិតជាតិស្ករនៅក្នុងឈាមទាប ហើយថែមទាំងជួយពន្យាភាពចាស់បានទៀតផង។
ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា