សិល្បៈ និង កម្សាន្ត

អាជីពជាតារាចម្រៀង តែមួយមុខ មិនបានឱ្យ Selena Gomez ក្លាយជាមហាសេដ្ឋី លុយក្រាលដេកនោះទេ

Selena Gomez បានក្លាយជាមហាសេដ្ឋី ជាផ្លូវការហើយ ដោយ Bloomberg បានរាយការណ៍កាលពីថ្មីៗនេះថា តារាស្រីរូបនេះ មានទ្រព្យសម្បត្តិសរុបចំនួន ១.៣ ពាន់លានដុល្លារ។

ចំនួនទឹកប្រាក់ដ៏ច្រើន មហាលសាល ១.៣ពាន់លាន់ដុល្លារនេះ មិនមែនបានមកពីអាជីពជាតារាសម្ដែង និងចម្រៀងប៉ុណ្ណោះទេ ក្នុងនោះក៏រាប់បញ្ជូល ជាមួយមុខជំនួញរបស់នាងផងដែរ ក្នុងបើកយីហោខ្នាតធំអំពីគ្រឿងសម្អាង Rare Beauty ដែលនាងបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៩។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ជាង ៨០% នៃទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះបានមកភាគច្រើនពីម៉ាកគ្រឿងសម្អាង ដែលបានក្លាយជាចំណែក ជោគជ័យដ៏ខ្លាំងក្លានៅក្នុងទីផ្សារដែលមានឥទ្ធិពល។

អ្នកជំនាញផ្នែកទីផ្សារ Stacy Jones បានប្រាប់ថា “Selena មិនមែនគ្រាន់តែជាតារាប៉ុបនោះទេ” ។ “នាងគឺជាអ្នកជំនួញពហុមុខ ដែលមានលំហូរប្រាក់ចំណូលចម្រុះ ដែលរួមចំណែកដល់ទ្រព្យសម្បត្តិ ដ៏ច្រើនមហាសាលរបស់នាង” ។

រួមជាមួយនឹងម៉ាកយីហោ សម្រស់របស់នាង ទ្រព្យសម្បត្តិសុទ្ធរបស់ Gomez ក៏កើតចេញពីការវិនិយោគរបស់នាងនៅក្នុង Wondermind ផលប័ត្រអចលនទ្រព្យ តន្ត្រី និងប្រាក់ចំណូលសម្ដែង និងភាពជាដៃគូដែលបានបង់ប្រាក់។

យ៉ាងណាមិញ Gomez ជាបុគ្គលដែលមាន Follow ច្រើនជាងគេលំដាប់ទី ៣ នៅលើ Instagram ផងដែរ ដែលត្រូវបានគេរាយការណ៍ថារកបានរហូតដល់ ៣០ លានដុល្លារ៕

Most Popular

To Top