សិល្បៈ និង កម្សាន្ត

អ្នកនាង Victoria Beckham ការពារការចិញ្ចឹមកូន ចំពេលមានការបែកបាក់ ជាមួយកូនប្រុស លោក Brooklyn

អង់គ្លេស ៖ អ្នកនាង Victoria Beckham បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា នាង និងស្វាមីរបស់នាង លោក David តែងតែស្វែងរកការការពារកូនៗ របស់ពួកគេ ជាច្រើនខែ បន្ទាប់ពីកូនប្រុសច្បង លោក Brooklyn បានវាយប្រហារពាក្យសម្តីឪពុកម្តាយ ដ៏ល្បីល្បាញ របស់គាត់ ដោយការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ការបង្ហោះកាលពីខែមករា លោក Brooklyn អាយុ ២៧ ឆ្នាំបានចោទប្រកាន់ថា ឪពុកម្តាយរបស់គាត់បានព្យាយាម បំផ្លាញទំនាក់ទំនង របស់គាត់ ជាមួយភរិយា របស់គាត់ អ្នកនាង Nicola Peltz Beckham ហើយបាននិយាយថា គាត់មិនមានបំណងផ្សះផ្សា ជាមួយគ្រួសាររបស់គាត់ទេ។

គាត់ បាននិយាយថា ឪពុកម្តាយរបស់គាត់ ដោយស្វែងរកការការពារ “ម៉ាក Beckham” បានព្យាយាមសូកប៉ាន់ខ្ញុំ ឲ្យចុះហត្ថលេខាលើសិទ្ធិលើឈ្មោះរបស់ខ្ញុំ មុនពេលគាត់រៀបការ ជាមួយតារាសម្តែងអាមេរិករូបនេះ នាឆ្នាំ២០២២។

អ្នកនាង Victoria Beckham ជាតារាចម្រៀងប៉ុបម្នាក់របស់ក្រុម Spice Girls បានក្លាយជាអ្នករចនាម៉ូដ បានប្រាប់កាសែត Wall Street Journal ថា នាង និងអតីតកីឡាករបាល់ទាត់អង់គ្លេសលោក David បានតែងតែព្យាយាមធ្វើជាឪពុកម្តាយដ៏ល្អបំផុត ដែលយើងអាចធ្វើបាន។

អ្នកនាង បានបន្តថា យើងស្ថិតនៅ ក្នុងក្រសែភ្នែកសាធារណៈអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយអ្វីដែលយើងធ្លាប់ព្យាយាម ធ្វើគឺការពារកូនៗរបស់យើង និងស្រឡាញ់កូនៗ របស់យើង។ ការធ្វើជាឪពុកម្តាយរបស់កុមារតូចៗ និងកុមារពេញវ័យ អូ៎! ខ្ញុំចង់មានន័យថា វាខុសគ្នាខ្លាំងណាស់ពីការមានកូនតូចៗ។ ខ្ញុំគិតថាយើងកំពុងព្យាយាមធ្វើអ្វី ដែលល្អបំផុតដែលយើងអាចធ្វើបាន។

ការរិះគន់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Brooklyn ចំពោះឪពុកម្តាយរបស់គាត់បានធ្វើឲ្យទំព័រមុខព័ត៌មាននៅក្នុងកាសែតចក្រភពអង់គ្លេស។

គាត់បាននិយាយថា ចាប់តាំងពីពេល ដែលខ្ញុំចាប់ផ្តើមក្រោកឈរឡើង ដើម្បីខ្លួនឯងជាមួយក្រុមគ្រួសាររបស់ខ្ញុំ ខ្ញុំបានទទួលការវាយប្រហារឥត ឈប់ឈរពីឪពុកម្តាយរបស់ខ្ញុំ ទាំងឯកជន និងសាធារណៈ ដែលត្រូវបានផ្ញើទៅកាន់សារព័ត៌មានតាមបញ្ជារបស់ពួកគ៕

Most Popular

To Top