សិល្បៈ និង កម្សាន្ត

NOCC រៀបចំផ្សាយកម្មវិធីបើក SEA Games ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរោងភាពយន្តខ្នាតធំ

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំផ្សាយកម្មវិធីបើក SEA Games ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរោងភាពយន្តខ្នាតធំ ត្រជាក់ភ្នែក ផ្តល់ភាពរំភើបដូចបានទស្សនាផ្ទាល់ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ចែកសំបុត្រចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃខួបពិធីបើក ៣ឆ្នាំ គឺថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ តាមលក្ខខណ្ឌ និងកម្មវិធីដូចខាងក្រោម៖

១. សំបុត្រឥតគិតថ្លៃ ៥០០សំបុត្រ នៅរោងភាពយន្ត Sabay Cinema ផ្សារទំនើបអេអនមានជ័យ (AEON Mall Mean Chey) ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០នាទីល្ងាច។

២. សំបុត្រឥតគិតថ្លៃ ២៥០សំបុត្រ នៅរោងភាពយន្ត Legend Cinema ផ្សារទំនើបអូឡាំព្យា (Olympia Mall) ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទីរសៀល។

៣. សំបុត្រចែកជូនមិនគិតថ្លៃមានចំនួនកំណត់ សូមកីឡាករ-កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ និងបងប្អូន ពូមីង មកទទួលយកសំបុត្រឥតគិតថ្លៃចាប់ពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៦ នៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (រង្វង់មូលវត្តសំពៅមាស) មកមុនបានមុនតាម ចំនួនកំណត់។

Most Popular

To Top