ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងចិន Lisa Wang ជាតារាសម្តែងស្រីម្នាក់អាចនឹងចាប់ផ្តើមអាជីពថ្មី បន្ទាប់ពីនាងទទួលបានជោគជ័យថ្មីៗ មួយចំនួននូវសកម្មភាពការផ្សាយ ផ្ទាល់រឿងអាសអាភាសបណ្តាញសង្គម ថែមទំាងទទួលប្រជាប្រិយភាព លើសពីការរំពឹងទៀតផង ។
តារាសម្តែងចិន Lisa Wang បានសកម្មតាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ហើយថ្មីៗនេះបានបង្ហាញខ្លួនក្នុង ខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំមកនេះ តារាសម្តែងរូបនេះបានរកឃើញថា ខ្លួននាងជំពាក់បំណុល បានកើនឡើងតែបន្ទាប់ពីអាជីវកម្ម របស់មិត្តភក្តិម្នាក់បានប្រែក្លាយ ទៅជាការបោកប្រាស់។
យោងតាមលោកស្រី Wang បានប្រាប់ថា នាងបានអនុញ្ញាតឲ្យមិត្តភក្តិរបស់នាងប្រើឈ្មោះរបស់នាង ដើម្បីខ្ចីប្រាក់សម្រាប់ភោជនីយដ្ឋានមួយ បន្ទាប់មកបានរត់គេចខ្លួនជាមួយនឹងប្រាក់ជិត ១៥៨,០០០ ដុល្លារអាមេរិក។ បន្ទាប់មកនាង Wang ត្រូវបានបង្ខំឲ្យទទួលយកបំណុលនោះ ដែលបូករួមទាំង បំណុលរបស់នាងផ្ទាល់ មានចំនួនជាង ៣១៧,០០០ ដុល្លារអាមេរិក។
ដើម្បីប្រយុទ្ធប្រឆាំងនឹងបំណុលនេះ តារាសម្តែងរូបនេះ ទើបតែបានបង្ហាញខ្លួននៅលើប៉ុស្តិ៍របស់ SWAG។ SWAG គឺជាវេទិកាផ្សាយផ្ទាល់សម្រាប់មនុស្ស ពេញវ័យធំជាងគេនៅអាស៊ី។ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់របស់នាង នាងត្រូវបានម៉ាស្សាដោយតារាសម្តែងម្នាក់ និងបានធ្វើយូហ្គាជាមួយតារាសម្តែងម្នាក់៕
