សិល្បៈ និង កម្សាន្ត

ម្ចាស់មេដាយមាសអូឡាំពិក នាង Eileen Gu ធ្វើឲ្យកម្មវិធី Met Gala ភ្ញាក់ផ្អើលជាមួយនឹងរ៉ូបពពុះសាប៊ូ នាពេលអនាគត

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីជិះស្គីអូឡាំពិកជនជាតិចិន-អាមេរិក នាង Eileen Gu បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នងកម្មវិធី Met Gala 2026 ជាមួយនឹងរ៉ូបពិសេសមួយដែលអាចផ្លុំពពុះសាប៊ូចេញនៅលើកម្រាលព្រំក្រហម ។

កីឡាការិនីជនជាតិចិន-អាមេរិក Gu បានចូលរួមព្រឹត្តិការណ៍ម៉ូដប្រចាំឆ្នាំដ៏ធំបំផុតរបស់ពិភពលោកនៅសារមន្ទីរសិល្បៈ Metropolitan ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ។ នាងបានស្លៀករ៉ូប Airo ជាសម្លៀកបំពាក់ដែលផលិតពីពពុះសាប៊ូកញ្ចក់ចំនួន ១៥,០០០ ស្រដៀងនឹងក្មេងកំពុងផ្លុំពពុះសាប៊ូ។

រ៉ូបបែបអនាគតនេះ គឺជាការសហការរវាងអ្នករចនាជនជាតិហូឡង់ Iris van Herpen និងវិចិត្រករ A.A. Murakami។ លាក់នៅក្រោមផ្ទៃរ៉ូប គឺជាមីក្រូដំណើរការដែលសម្របសម្រួលការបញ្ចេញពពុះសាប៊ូ។ បច្ចេកវិទ្យានេះធ្វើឲ្យប្រព័ន្ធដំណើរការដោយឯករាជ្យ និងឆ្លើយតបភ្លាមៗចំពោះចលនារបស់កីឡាការិនី Gu៕

Most Popular

To Top