កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ជាអកុសល តារា K-Pop ប្រឈមមុខនឹងការត្រួតពិនិត្យ យ៉ាងខ្លាំងលើរូបរាង និងទម្ងន់របស់ពួកគេ ប៉ុន្តែពេលខ្លះពួកគេយកវាហួសហេតុ ពេកជាមួយនឹងការបង្ហោះរូបភាពទម្ងន់ លើបណ្តាញសង្គមដ៏ គួរឲ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ។
អតីតសមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង LOONA គឺនាង Yeojin ជាចំណុចកណ្តាលនៃពេលវេលាមួយក្នុងចំណោមពេលវេលាទាំងនោះ បន្ទាប់ពីនាងបានបង្ហោះរឿងរ៉ាវនៅលើបណ្តាញសង្គម Instagram ដែលបង្ហាញពីទម្ងន់របស់នាងត្រឹមតែ ៣៣. ៣គីឡូក្រាមប៉ុណ្ណោះ។
នាងមានកម្ពស់ប្រហែល ១៥០ សង់ទីម៉ែត្រ នោះធ្វើឲ្យ BMI របស់នាងនៅប្រហែល ១៤.៥ ជាស្គមពេកនាំការស្រកទម្ងន់ខ្លាំង។ នេះមិនមែនជាលើកទីមួយទេ ដែលនាងបានលើកឡើងពីសញ្ញាគ្រោះថ្នាក់។ នាង Yeojin ពីមុនបានបង្ហាញថា នាងមានទម្ងន់ ៣៤ គីឡូក្រាម ហើយធ្លាប់បានប្រាប់អ្នកគាំទ្រម្នាក់ដែលស្នើសុំគន្លឹះរបបអាហារថាអាថ៌កំបាំងរបស់នាងគឺគ្រាន់តែ “មិនញ៉ាំ”។
អ្នកគាំទ្រមានការព្រួយបារម្ភ ហើយវាត្រឹមត្រូវ។ មនុស្សជាច្រើនបានអំពាវនាវឲ្យរឿងនេះត្រូវបានលុបចោលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈពេលដែលអ្នកផ្សេងទៀតបានចែករម្លែកទុក្ខព្រួយពិតប្រាកដចំពោះសុខុមាលភាពរបស់នាង៕
