Event

អ្នកតំណាងភេសជ្ជៈ ប៉ូវកម្លាំង វើក WURKZ ប្រាប់អំពីអ្វីគួរត្រៀម សម្រាប់រត់ ម៉ារ៉ាតុង

ភ្នំពេញ៖ ក្នុងអំឡុងពេលត្រៀមខ្លួន សម្រាប់ការ ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅថ្ងៃទី០៨ ខែធ្នូខាងមុខនេះ។

លោក ម៉ៃឃើល សុវណ្ណ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមចែករំលែកនូវគន្លឹះសំខាន់ៗ ចាំបាច់សម្រាប់ការ រត់ប្រកបដោយ ប្រសិទ្ធភាពដូចតទៅ៖
-ត្រូវប្រាកដថា អ្នកពិសាទឹកឱ្យ បានច្រើនក្នុងអំឡុងពេលមួយសប្តាហ៍ មុនប្រកួត។ បែបនេះនឹងជួយឱ្យរាងកាយ អ្នកមានជាតិទឹកគ្រប់គ្រាន់ មិនឆាប់ ខ្សោះខ្លួន។
-បរិភោគអារហារដែល មានសារជាតិ​កាបូអ៊ីដ្រាត និង អេឡិចត្រូលីត ដូចជានំប៉័ង ឬអារហារដែល មានជាតិម្សៅច្រើន។
-ចៀសវាងហាត់ប្រាណ ក្បាច់ដែល ធ្វើឱ្យសាច់ដុំធ្វើការខ្លាំង ឬ បណ្តុះសាច់ដុំ។ គួរហាត់បែបណា ដែលធ្វើសម្រាប់ តែរក្សារភាព រឹងមាំមុនថ្ងៃ រត់មកដល់ប៉ុណ្ណោះ។
-ប្រើប្រាស់ផលិតផល បំបាត់ក្លិនខ្លួន មុនពេលបែកញើស។

ចុះតើអ្វីដែលអ្នកគួរត្រៀមមួយថ្ងៃ មុនការប្រកួត មកដល់?
-ត្រៀមសម្លៀក បំពាក់ កីឡាឱ្យរៀបរយជាមុន ចៀសវាងប្រើសម្លៀក បំពាក់ថ្មី ដែលពេលខ្លះ អ្នកមិនទាន់ទម្លាប់ ឬ ស្បែកជើងថ្មី។
-យកកាបូបតូច ស្ពាយជាប់ ចង្កេះ ឬ ដើមដៃ ទុកដាក់ របស់ចាំបាច់។
-កុំភ្លេចស្រោមជើងថ្មី មួយ គូបន្ថែម។
-មួក។
-ជេលវ៉ាសឺលីន។
-បង់រុំដៃ។
-ផលិតផលលាបបំបាត់ ការឈឺចាប់ ឬ រលាក។
-ចូលរួមការកម្តៅសាច់ដុំ មុនការរត់មកដល់៕



Most Popular

To Top