Event

រីករាយ និងប្រារព្ធបុណ្យចូលឆ្នាំចិន នៅណាហ្គាវើលដ៍

ភ្នំពេញ៖​ សួស្តីឆ្នាំថ្មីប្រពៃណីចិន! រីករាយ និងប្រារព្ធឱកាសដ៏ពិសេសនេះ ជាមួយការផ្តល់ជូនដ៏អស្ចារ្យ នៅណាហ្គាវើលដ៍ ដូចជា ម្ហូបនាំលាភ ការសម្តែងសិល្បៈ និងការតុបតែងនៅក្នុងអគារដ៏ស្អាតប្លែក ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។

ប្រសិនបើអ្នកចង់ពិសាអាហារ ពេលល្ងាចជាមួយអ្នក ជាទីស្រឡាញ់របស់អ្នក ឬម្ហូបចិនផ្សេងទៀត សូមអញ្ជើញមកសាកល្បង ម្ហូបឈុតនៅភោជនីយដ្ឋាន ឈ្នះពានរង្វាន់ចិន Fortune Palace ឬ Hall of Golden Chimes លក្ខណៈគ្រួសារ តម្លៃចាប់ពី ២៣៨ដុល្លារ ដល់ ៥៨៨ដុល្លារក្នុងមួយតុសម្រាប់គ្នា ៤ ទៅ ១០ នាក់ ឬលោកអ្នកអាចកម្ម៉ង់ម្ហូប មួយមុខៗដាច់ដោយឡែកក៏បាន។

ចាប់ផ្តើមពិធីបុណ្យចូលឆ្នាំចិន ដោយការពិសាម្ហូបអ៊ីសាងនាំសំណាង នៅណាហ្គាវើលដ៍ដែលមានការ ពេញនិយមបំផុតនៅទ្វីបអាស៊ីភាគអាគ្នេយ៍ ដើម្បីទទួលយកង៉ូវហេងពេញមួយឆ្នាំ! លោកអ្នកអាចកម្ម៉ង់ម្ហូបអ៊ីសាងចានធំ ឬតូច ដែលមានគ្រឿងផ្សំដ៏កម្រ ដូចជា គ្រឿងសមុទ្រស្រស់ ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលី តម្លៃចាប់ពី ២៨ដុល្លារ សម្រាប់ការពិសានៅភោជនីយដ្ឋានទាំងពីរ ឬខ្ចប់ទៅគេហដ្ឋាន។

ចំពោះ Hall of Golden Chimes មានបម្រើជូននូវម្ហូបបុណ្យ ចូលឆ្នាំចិនពិសេស ដូចជា ម្ហូបមហាសម្បត្តិ Poon Choi ដែលលោកអ្នកគួរតែសាកល្បង នៅក្នុងឱកាសដ៏ពិសេសនេះ! ផ្សំដោយគ្រឿងសមុទ្រចម្រុះពិសេស ដូចជា ប៉ាវហ៊ឺ ឈ្លើងសមុទ្រ បង្គា លៀសសមុទ្រក្រៀម អយស្ទ័រក្រៀម បូករួមនឹងក្រពះត្រី ជើងក្ងាន សាច់ខ្វៃ និងម្ហូបពិសេសជាច្រើនទៀត ម្ហូបមហាសម្បត្តិនេះ គឺជាម្ហូបដែលស័ក្តិសម បំផុតសម្រាប់រីករាយលក្ខណៈគ្រួសារ! ចំណែកត្រីតុកកែខ សាច់ជ្រូកបីជាន់ខ្វៃ និងថ្លើមក្ងានចៀនជាមួយប្រហិតបង្គា គឺជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ផ្សេងទៀត ដែលនឹងនាំសំណាងដល់អ្នកពិសាពេញមួយឆ្នាំ។

ប្រសិនបើអ្នកចង់ពិសាម្ហូបចិន បែបសម័យទំនើប សូមអញ្ជើញទៅភោជនីយដ្ឋានប្រណីតចិន Fortune Palace រួមមាន កំភួនជើងចៀមខដែលចម្អិនយឺតៗរហូតដល់ ១០ ម៉ោងដើម្បីឲ្យសាច់ផុយឈ្ងុយឆ្ងាញ់ ឬទាខ្វៃបែបស៊ីឈួនជាមួយនំប៉ាវម៉ាន់ថូ។ បង្គាឆាផ្អែមជាមួយទឹកជ្រលក់អាសាម គឺជាមុខម្ហូបពិសេសមួយទៀតដែលអ្នកគួរតែ សាកល្បងនៅក្នុងបរិយាកាស ដ៏សប្បាយរីករាយនៅទីនោះ។

លោកអ្នកអាចកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬផ្ញើអ៊ីម៉ែលមកកាន់ dining@nagaworld.com ។

សម្រាប់អ្នកដែលចង់ពិសាអាហារ ប៊ុហ្វេពេលល្ងាច សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea និង The Pangea ។ ម្ហូបបុណ្យចូលឆ្នាំចិន នឹងមានបន្ថែមពីថ្ងៃទី២៤ ដល់ទី២៦ មករា បន្ថែមទៅលើគ្រឿងសមុទ្រ ម្ហូបអាំងបែបអាស៊ី និងម្ហូបអន្តរជាតិ ព្រមទាំងបង្អែមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ!

ចំណែកម្ហូបពិសេសរៀងរាល់ថ្ងៃ មានបម្រើជូនពេញ ២៤ ម៉ោងក្នុងមួយថ្ងៃនៅភោជនីយដ្ឋាន Chopstick និង Golden Bowl ។ កុំខកខានម្ហូបរសជាតិ ដើមប្រចាំហាងឲ្យសោះ ដូចជា ក្រញាំជើងជ្រូកខជាមួយ សារាយសមុទ្រខ្មៅក្នុងឆ្នាំងដី មីអាយុវែងឆាជាមួយបង្កងមេគង្គ និងនំនាំលាភ តម្លៃចាប់ពី ៣,៨០$ ប៉ុណ្ណោះ។ ភោជនីយដ្ឋានក្រោមដីបែបអាស៊ី Food Pavilion មានបម្រើជូននូវមុខម្ហូបដែល មានតម្លៃសមរម្យបំផុតក្នុងរាជធានីភ្នំពេញ រួមមាន បង្គាឆាជាមួយខ្ញី និងមីសួ មាន់ប្រឡាក់គ្រឿងចំហុយជាមួយថ្នាំចិន នំឆៃថាវចិនចៀន និងម្ហូបជាច្រើនមុខទៀត តម្លៃចាប់ពី ៣ដុល្លារប៉ុណ្ណោះ។

បង្កើតភាពស្និទ្ធស្នាលជាមួយអ្នកជាទីស្រឡាញ់ ក្រុមគ្រួសារ មិត្តរួមការងារ និងដៃគូពាណិជ្ជកម្មរបស់អ្នក ដោយជាវនំដ៏ឈ្ងុយឆ្ងាញ់ សម្រាប់ជាកាដូដល់ពួកគេ ដូចជា នំស្រួយរសជាតិបឺរ នំរសជាតិសណ្តែកដី នំស្រួយរសជាតិដូង និងនំនាំលាភ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃ។ លោកអ្នកនឹងទទួលបាននូវតុក្កតា រូបកណ្តុរនាំសំណាងដ៏ស្រស់ស្អាត មួយឥតគិតថ្លៃនៅពេលអ្នកចំណាយយ៉ាងតិច ៥០ដុល្លារ នៅភោជនីយដ្ឋានណាមួយ ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី ៨៨$។

ចុះឈ្មោះជាសមាជិកណាហ្គាវើលដ៍រីវ៉ត ដើម្បីមានឱកាសទទួលបានតុក្កតា រូបកណ្តុរនាំសំណាងមួយឈុត (ធំ១ និងតូច១)។ ស្វែងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ។
ជាចុងក្រោយ សូមអញ្ជើញមកទស្សនាការសម្តែង សិល្បៈអបអរបុណ្យចូលឆ្នាំចិន ដ៏អស្ចារ្យដែលមានការដើរដង្ហែរូបនាគ នៅម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ហើយកុំភ្លេចជួប និងថតរូបជាមួយទេវតាទ្រព្យ និងម៉ាស់ស្កុតចិនផងដែរ។ នៅម៉ោង ១១ ព្រឹកនៅថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃទី២៧ មករា) សូមអញ្ជើញមកទស្សនាការ លោតម៉ុងសាយចំនួន ១៨ ក្បាលនៅលើសសរខ្ពស់ដ៏អស្ចារ្យ នៅច្រកចូលធំណាហ្គាវើលដ៍ទី១។ ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប និងអបអរបុណ្យចូលឆ្នាំចិននៅណាហ្គាវើលដ៍! ៕

This image has an empty alt attribute; its file name is photo_2020-01-20_13-54-51.jpg

Most Popular

To Top