Event

Tiger Street Football 2020 Avatar FC គ្រងជើងឯក មណ្ឌលកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់

កំពង់ស្ពឺ៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែង ចំនួន៥២ក្រុម ដំណើរការប្រកួត អស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត Avatar FC ក្លាយជាម្ចាស់ជើងឯកក្រោយ យកឈ្នះក្រុមបាល់ទាត់ TN Kandal ក្នុងលទ្ធផល ៦ទល់១ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ ។

កីឡាករ សោម សុខវិសាល ប្រធានក្រុម Avatar FC បានស្តែងចេញនូវការ តាំងចិត្តដ៏មោះមុតថា មុនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌល ខេត្តកំពង់ស្ពឺនេះ ក្រុមរបស់ខ្លួន បានពុះពារឆ្លងកាត់ ឧបសគ្គជាច្រើន ដោយក្នុងមួយថ្ងៃត្រូវលេង ចាប់ពី៣ប្រកួតទៅ៤ប្រកួត ដើម្បីដណ្តើម យកលទ្ធផលឡើង ទៅកាន់វគ្គផ្តាច់ព្រ័តក្លាយជាម្ចាស់ជើងឯក។

បន្ទាប់ពីគ្រងតំណែងជើងឯក នៅមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុម Avatar FC រូបនេះបានប្តេជ្ញាបន្ត ដឹកនាំក្រុមបង្កើន ការហ្វឹកហាត់ បន្ថែមទៀត ដើម្បីឲ្យទម្រង់បច្ចេកទេសនៃ ការលេងនៅក្នុងក្រុមកាន់តែ ស៊ីសង្វាក់ និងយល់ចិត្តគ្នាសម្រាប់ វគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 នៅរាជធានីភ្នំពេញ។

គួររំលឹកផងដែលថា Tiger Street Football 2020 រៀបចំឡើង ដោយស្រាបៀរថៃហ្គ័រ សម្រាប់ មណ្ឌលខេត្តកំពង់ស្ពឺ មាន៥២ក្រុមធ្វើការប្រកួត ជម្រុះយក តែ៦ក្រុមឡើងទៅប្រកួតបន្តវ គ្គផ្តាច់ព្រ័ត្រនៅ រាជធានីភ្នំពេញថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ជាមួយមណ្ឌល៧ទៀតដែល កំពង់តែបន្ត ការប្រកួតជម្រុះជាបន្តបន្ទាប់។ ដោយយក៤ក្រុមចាប់ពីចំណាត់ លេខ១ដល់លេខ៤គឺឡើងទៅប្រកួត វគ្គផ្តាច់ព្រ័ត្រនៅ រាជធានីភ្នំពេញអូតូ ។ដោយឡែក២ក្រុមទៀត ដែលទទួលបាន ឱកាសឡើងទៅបង្គ្រប់៦ក្រុមសម្រាប់ មណ្ឌលកំពង់ស្ពឺលេង នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ គឺ៤ក្រុមដែលធ្លាក់ត្រឹម វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនិងធ្វើការចាប់ឆ្នោត រើសយក ២ក្រុមឡើងទៅបង្គ្រប់។

ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ 1,500$ ចំណាត់ថ្នាក់លេខ២ទឹកប្រាក់ 1,000$ ចំណាត់ថ្នាក់លេខ៣ទឹកប្រាក់ 500$ និងចំណាត់ថ្នាក់លេខ៤ទឹកប្រាក់ 200$។ ព្រមទាំងជួបផ្ទាល់ជាមួយកំពូល តារាបាល់ទាត់អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើម ជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃ២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។
ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ Tiger Street Football 2020 ក៏មានការប្រគុំដន្រ្តីដ៍កក្រើកដែលមានការចូលរួមពីតារាល្បី ប្រចាំកម្ពុជាដូចជា លោកព្រាប សុវត្ថិ អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ លោក ដួង វិរៈសិដ្ឋ និងកញ្ញា កែវ ចាន់ដាលីន ដើម្បីផ្តល់ជូននូវការសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅថ្ងៃចុងសប្តាហ៍ក្រោយសំរាកពីការងារ។

ក្រៅពីការបង្ហាញវត្តមានពីសំណាក់ តារាល្បីទាំងនេះ Tiger Street Football 2020 រដូវកាលទី៨ក៍មានកម្មវិធីពិសេសៗសប្បាយ ៗជាច្រើនបង្កើនបរិយាកាសរីករាយជាមួយការប្រគុំដន្ត្រីផងដែរ ក្នុងនោះមានដូចជាផ្តល់ ឱកាសជូនអ្នកចូលទស្សនា ចូលរួមលេងហ្គេម នៅក្លឹបទឹកកក Tiger Crystal Igloo
ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមាន គុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិមានដើម កំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ!
ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top