ព្រឹត្តិការណ៍

ចិន ព្រមានថា អាមេរិក កំពុងបង្កសង្គ្រាម ត្រជាក់ប្រឆាំង ក្រុងប៉េកាំង

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានព្រមានថា សហរដ្ឋអាមេរិក កំពុងផ្សព្វផ្សាយ “វីរុសនយោបាយ” ដែលកំពុងគំរាមកំហែងដល់ប្រទេសចិន នៅពេលដែលប្រទេសទាំងពីរគួរតែសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមបង្កសង្គ្រាមត្រជាក់ថ្មី។

លោកវ៉ាង យី បានលេីកឡេីងថា “ជាអកុសលក្រៅពីការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ វីរុសនយោបាយ ក៏កំពុងតែរីករាលដាលនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ គ្រប់ឱកាសទាំងអស់មេរោគនយោបាយនេះត្រូវបានប្រើ ដើម្បីវាយប្រហារ និងធ្វើឱ្យខូចខាតដល់ប្រទេសចិន”

លោកវ៉ាង បានឲ្យដឹង នៅក្នុងសន្និសីទកាសែត មួយនៅខាងក្រៅសភានីតិកាលថា រដ្ឋបាលអាមេរិករបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ “បាននិយាយកុហកច្រើនពេកហេីយ” ហេីយបានប្រកាសពីការត្រៀមខ្លួន របស់ចិនផងដែរ៕ដោយ ឈូក បូរ៉ា

Most Popular

To Top