អ្នកបិតស្រាលក់ប្រចាំភូមិ បឹងតាព្រហ្ម ឃុំតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក យន្ត ថាន ហាក់ចាញ់នឹងក្លិនស្រា ដែលខ្លួនបិតអស់ រាប់ឆ្នាំមកហើយនោះ បានងាកមក ពិសាស្រាបៀរ កម្ពុជា វិញម្តង ដែលនាំឲ្យលោកត្រូវរង្វាន់ ទឹកប្រាក់សុទ្ធ ៥លានរៀល។
លោកថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា មក១កេសគ្រាន់ ទុកសែនក្បាលទឹក។ ដល់តែសែនហើយ ខ្ញុំក៏ហូបខ្លះ។ ដល់តែថ្ងៃទី១៩ ខែកញ្ញា ខ្ញុំបានយកចេញ មកហូបកន្លះកេសម្នាក់ឯង ស្រាប់តែគាស់ឈ្នះកំប៉ុង ដែលសែនហើយទី៣ បាន៥លានតែម្តង។ ថ្ងៃនោះខ្ញុំរំភើបឡើង គេងអត់លក់ ពេញមួយយប់។ អរពេក គិតទៅធ្វើបុណ្យកាលភ្ជុំ បានបុណ្យមែនៗ»។
ទឹកប្រាក់នេះ លោកនឹងយកទៅបង់ថ្លៃ ធ្វើសំយាបផ្ទះ ដែលទើបនឹងសាងសង់ ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះភ្លៀងប៉ុន្មាន មេមកនេះ នាំឲ្យខូចខាត របស់របរក្នុងផ្ទះអស់សន្ធឹក។ ពេលនេះលោកអស់កង្វល់ហើយ ដោយសារទឹកប្រាក់៥លាន។
ក្នុងមួយសប្តាហ៍ មានអ្នកឈ្នះទឹកប្រាក់ ៥លានរៀល ជាច្រើននាក់ មកពីខេត្តក្រុងនានា ក្នុងប្រទេស។ ដូច្នេះសូមពិនិត្យក្រវិលកំប៉ុង ជានិច្ចរាល់ពេលគាស់ ស្រាបៀរ កម្ពុជា។








ពិសាដោយការទទួលខុសត្រូវ!
