ដែកថែបអ៊ីតាលីម៉ាក វី បានប្រគល់រង្វាន់ជូនអតិថិជន ដែលឈ្នះពីការចាប់ឆ្នោតផ្សងសំណាងជុំទីមួយកាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ។
អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំមានរហូតដល់៥៥រូប ប៉ុន្តែមានតែចំនួន១០រូបប៉ុណ្ណោះត្រូវបានអញ្ជើញជាតំណាងមកទទួលរង្វាន់ដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី វើក នៅថ្ងៃ២៥ កញ្ញានេះ។
ដែកថែបអ៊ីតាលីម៉ាក វី នឹងបន្តរៀបចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដងទៀត និងមានរង្វាន់ធំសរុបចំនួន១១០រង្វាន់ទៀតដូចជា ម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន។
អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក។ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើន។
ដែកថែបអ៊ីតាលីម៉ាក វី ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងទីផ្សារយ៉ាងទូលំទូលាយ តែងតែមានការផ្តល់ជូនពិសេសៗ រង្វាន់ និងការលើកទឹកចិត្តយ៉ាងច្រើនដល់អតិថិជន និងតំណាងចែកចាយទាំងអស់៕



