Event

សែលកាត អបអរសាទរ នូវការទទួលបាន ពានរង្វាន់អន្តរជាតិ ចំនួន៤ ប្រចាំខែមីនា ឆ្នាំនេះ

ភ្នំពេញ៖ 02 មីនា 2021 ជាថ្មីម្តងទៀត ក្រុមហ៊ុន សែលកាត បានទទួល នូវការទទួលស្គាល់ និងការគាំទ្រ ពីបណ្តាញទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សកល  ជាមួយនឹងពានរង្វាន់ ដ៏មានកិត្យានុភាពថ្មីចំនួនបួន។

ពានរង្វាន់ទាំង៤នេះរួមមាន៖

• “ស្ថាប័នផ្តល់សេវាបណ្តាញ ទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុ អន្តរជាតិ (International Finance Magazine) ដែលមានមូលដ្ឋាន នៅឌូបៃ

• “ឧត្តមភាពក្នុងវិស័យ ទូរគមនាគមន៍” ដែលជាពានរង្វាន់ផ្តល់ជូនទៅកាន់លោក ចន ចន ណេវ៉ល (Jon Jon Naval) ប្រធានផ្នែកបច្ចេកវិទ្យា របស់សែលកាត ដោយ Global Brands Magazine របស់ចក្រភពអង់គ្លេស។

• “ប្រតិបត្តិករទូរគមនាគមន៍ ផ្តល់នូវទំនុកចិត្តខ្ពស់បំផុត” ដែលពានរង្វាន់នេះ គឺជាការទទួលបាន លើកទីបី និងត្រូវបានផ្តល់ជូនដោយGlobal Brands Magazine

• “ស្ថាប័នផ្តល់សេវា បណ្តាញទូរស័ព្ទចល័ត ឆ្នើមជាងគេបំផុត” ដោយ Global Economics Magazine របស់ចក្រភពអង់គ្លេស។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ក្រុមហ៊ុន សែលកាត ក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មកម្រិតពិភពលោក និងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

លោក វ៉ាតសុន បានបន្តទៀតថា៖ “ក្នុងនាមជាបណ្តាញទូរស័ព្ទ ដែលទទួលបានពានរង្វាន់ ច្រើនជាងគេបំផុតនៅកម្ពុជា សែលកាតនឹងបន្តខិតខំ បម្រើប្រជាពលរដ្ឋកម្ពុជា និងផ្តល់ការធានាថា ពួកគេនឹងអាចទទួលបាន នូវទិន្នន័យដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ជាពិសេសនៅក្នុងគ្រាដ៏លំបាកតែម្តង”។

“យើងសូមថ្លែងអំណរគុណ ដល់សហគមន៍អន្ដរជាតិ ចំពោះការទទួលស្គាល់ នូវរាល់កិច្ចខិតខំប្រឹងប្រែង ទាំងអស់របស់យើង។នៅក្នុងគ្រាដ៏លំបាកនេះ ពួកយើងបានខិតខំរក្សា ប្រតិបត្ដិការ និងសេវាកម្មរបស់យើង ឱ្យដំណើរការដូចប្រក្រតី ហើយទន្ទឹមនឹងនោះក៏អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍សុវត្ថិភាព ដើម្បីរក្សាសុខសុវត្ថិភាព ជូនដល់អតិថិជន និងនិយោជិក របស់យើងផងដែរ”។

ការប្រកាសនូវការ ទទួលពានរង្វាន់ទាំងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី សែលកាត បានធ្វើបទបង្ហាញ ដ៏អស្ចារ្យបំផុតមួយ នៅក្នុងព្រឹត្តិការណ៍ Mobile World Congress Shanghai កាលពីសប្តាហ៍កន្លងទៅនេះ ដើម្បីចែករំលែកនូវចក្ខុវិស័យ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ក្រោមប្រធានបទ “ទីក្រុងឆ្លាតវៃនៅកម្ពុជា”។

បទបង្ហាញនេះ ទទួលបាន នូវការកោតសរសើរ ជាខ្លាំងពីសហគមន៍ ទូរគមនាគមន៍ពិភពលោក និង MWC ដោយក្នុងនោះ គេក៏ឃើញមាន នូវវត្តមានចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន រាប់ពាន់នាក់ផងដែរ៕

Most Popular

To Top