ភ្នំពេញ៖ វណ្ណដា ដែលជាតារាចម្រៀងរ៉េប កំពុងពេញនិយម និងឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ទើបតែបានបញ្ចេញ នូវស្នាដៃបទចម្រៀងថ្មី របស់ខ្លួនមួយបទទៀត ដែលមានចំណងជើងថា “Time To Rise” ដែលមានការសំដែងរួមគ្នា ជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។ ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារ នៅក្នុងផលិតកម្មបារមី...
ភ្នំពេញ៖ 5 មីនា 2021 ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីនាឆ្នាំនេះ ក្រុមហ៊ុនសែលកាត បានបង្ហាញជូននូវឈុតវីដេអូពិសេសមួយ ក្រោមកិច្ចសហការ ជាមួយអង្គការ People in Need Cambodia ដើម្បីអបអរសាទរ ដល់វីរនារីទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះបានប្រើនូវ Hashtag ជម្រុញទឹកចិត្តចំនួនបី រួមគ្នាជាមួយនឹងសុភាពនារី ដែលមានបុគ្គលិកលក្ខណៈរឹងមាំបំផុត ទាំងបីរូបរបស់សែលកាត ដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងនៃតម្លៃរបស់ស្ត្រី។ #GenerationEquality #IWD2021...
ហ្វារពន្លឺសិល្បៈ ជាសមាគមមិនរកប្រាក់ចំណេញ មានទីតាំងនៅខេត្តបាត់ដំបង ដែលជាស្ថាប័ន ដែលបានបង្កើតសិល្បៈសៀកដ៏ល្បីល្បាញ លំដាប់ថ្នាក់ពិភពលោក។ យើងនឹងប្តេជ្ញា សម្រេចនូវបេសកម្មដ៏អស្ចារ្យមួយ ក្នុងឆ្នាំនេះ នាថ្ងៃអាទិត្យ ទី០៧ មីនា ម៉ោង៨:០០នាទីព្រឹកតនេះ។ សិល្បៈករ សៀកយើង នឹងធ្វើការសម្តែង នៅលើឆាករយៈពេល ២៤ម៉ោង និង១នាទី ដើម្បីបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក ទី១០...
ភ្នំពេញ៖ 02 មីនា 2021 ជាថ្មីម្តងទៀត ក្រុមហ៊ុន សែលកាត បានទទួល នូវការទទួលស្គាល់ និងការគាំទ្រ ពីបណ្តាញទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សកល ជាមួយនឹងពានរង្វាន់ ដ៏មានកិត្យានុភាពថ្មីចំនួនបួន។ ពានរង្វាន់ទាំង៤នេះរួមមាន៖ • “ស្ថាប័នផ្តល់សេវាបណ្តាញ ទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុ អន្តរជាតិ (International Finance Magazine) ដែលមានមូលដ្ឋាន នៅឌូបៃ • “ឧត្តមភាពក្នុងវិស័យ ទូរគមនាគមន៍” ដែលជាពានរង្វាន់ផ្តល់ជូនទៅកាន់លោក ចន ចន ណេវ៉ល (Jon Jon Naval) ប្រធានផ្នែកបច្ចេកវិទ្យា របស់សែលកាត ដោយ Global Brands Magazine របស់ចក្រភពអង់គ្លេស។ • “ប្រតិបត្តិករទូរគមនាគមន៍ ផ្តល់នូវទំនុកចិត្តខ្ពស់បំផុត” ដែលពានរង្វាន់នេះ គឺជាការទទួលបាន លើកទីបី និងត្រូវបានផ្តល់ជូនដោយGlobal Brands Magazine • “ស្ថាប័នផ្តល់សេវា បណ្តាញទូរស័ព្ទចល័ត ឆ្នើមជាងគេបំផុត” ដោយ Global Economics Magazine របស់ចក្រភពអង់គ្លេស។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ក្រុមហ៊ុន សែលកាត ក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មកម្រិតពិភពលោក និងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។...
ភ្នំពេញ៖ ពិតជារំភើបជំនួសបងស្រី ដែលនៅខេត្តកំពង់ឆ្នាំងណាស់! មានសំណាងឈ្នះលុយសុទ្ធ $30,000 ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត កាលពីថ្ងៃទី21 ខែ មករា ឆ្នាំ 2021នេះ។ អតិថិជន ដែលមានសំណាងរូបនោះ មានឈ្មោះថា អ៊ុយ រីយ៉ាដា បងស្រីមានមុខរបរបុគ្គលិកក្រុមហ៊ុនមួយ ដែលបងស្រី មានទីលំនៅខេត្តកំពង់ឆ្នាំង។ តើបងប្អូនចង់ទទួលបានឳកាស ឈ្នះរង្វាន់ធំនេះ ដូចបងស្រីដែរឬទេ? បើដូច្នេះ កុំនៅបង្អង់យូរ វិធីងាយៗដោយគ្រាន់តែ លើកទូរស័ព្ទ ហើយតេទៅ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេង រាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួម សម្រាប់ថ្ងៃនេះ នោះលោកអ្នកនឹងមានឱកាសក្លាយ ជាអ្នកឈ្នះរង្វាន់ លុយសុទ្ធពី សែលកាត យ៉ាងពិតប្រាកដ។ តោះនៅចាំអ្វីទៀត ! តេកាន់តែ ច្រើនមានឱកាសឈ្នះកាន់តែច្រើន។ ហើយកុំភ្លេចណា! រងចាំនាទីដ៏រំភើបនេះ ជាមួយការចាប់រង្វាន់ដែលមានផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 យប់ជា រៀងរាល់ថ្ងៃ ហើយលទ្ធផលអ្នកឈ្នះរង្វាន់នឹងផ្សាយឡើងវិញក្នុងឆាណែលយូធូប សែលកាត ៕
ក្រុមហ៊ុនសែលកាត កាលពីរាត្រីថ្ងៃទី១២ កុម្ភះ ២០២១ មានរៀបចំកម្មវិធីចាក់បញ្ចាំង ខ្សែភាពយន្តក្រោមពន្លឺផ្កាយដំបូងបំផុត សម្រាប់ឆ្នាំ 2021 ដើម្បីអបអរសាទរ ទិវានៃក្តីស្រឡាញ់។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយអតិថិជនទាំងអស់ បានអញ្ជើញចូលរួមជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្ត ពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។ ការទស្សនាខ្សែភាពយន្ត ពីក្នុងរថយន្តនៅទីធ្លាខាងក្រៅ ដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញ...
ភ្នំពេញ៖ ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2021- នៅក្នុងពិធីសម្ពោធជាផ្លូវការ នារាត្រី នៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹង នូវការនាំយក កម្មវិធីផ្ញើសារបង្កើតឡើង ដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា ពួក ម៉ាក (Pouk Mak)។ Pouk Mak កំពុងត្រូវបានដាក់លក់ ជាសកលនៅលើហាង...
ភ្នំពេញ៖ 10 កុម្ភៈ 2021- ក្រុមហ៊ុនសែលកាត នឹងមានរៀបចំកម្មវិធី ចាក់បញ្ចាំងខ្សែភាពយន្ត ក្រោមពន្លឺផ្កាយដំបូងបំផុតរបស់ខ្លួន សម្រាប់ឆ្នាំ 2021 នាថ្ងៃសុក្រនេះ ដើម្បីអបអរសាទរ ទិវានៃក្តីស្រឡាញ់។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយអតិថិជន អាចអញ្ជើញចូលរួម ជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្ត...