ភ្នំពេញ៖ បន្ថែមលើសេវាកម្ម ដែលមានស្រាប់ និងកំពុងទទួលបាន ការពេញនិយមខ្លាំង ពីសំណាក់អតិថិជន ទូទាំងប្រទេស ជាមួយសេវាកម្មរហ័ស និងទុកចិត្តបំផុតនោះ ឥឡូវនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ផ្តល់នូវសេវាកម្មថ្មី ដឹកជញ្ជូនទំនិញ តាមរថយន្តក្លាស្សេ ធានាបានទំនិញ របស់លោកអ្នក នៅសីតុណ្ហភាពស្ទឹង ដែលត្រជាក់ និងរក្សាគុណភាព ទំនិញបានយ៉ាងល្អ ។
អាកាសធាតុកាន់តែ កើនកម្ដៅក្តៅខ្លាំង ដូច្នេះរាល់ការដឹកទំនិញ ដែលត្រូវរក្សា សីតុណ្ហភាពត្រជាក់ គឺមានការពិបាក ប៉ុន្តែជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ លែងពិបាកតទៅទៀតហើយ ពីព្រោះយើងមានសេវាកម្ម រថយន្តក្លាស្សេទំនិញ របស់លោកអ្នក ឲ្យនៅសីតុណ្ហភាព ដែលត្រជាក់ និងរក្សាគុណភាព ទំនិញបានយ៉ាងល្អ ។
សេវាកម្មដឹកជញ្ជូនថ្មីមួយនេះ គឺអាចរក្សាគុណភាពទំនិញ របស់លោកអ្នកអោយ នៅស្រស់ដូចដើម ទោះជាដឹកទៅដល់ទីកន្លែង ឆ្ងាយក៏ដោយ ដូចជាគ្រឿងសមុទ្រ បន្លែស្រស់ ថ្នាំពេទ្យ ឬក៏គ្រឿងអ្វី ដែលត្រូវការជាមួយនឹង ភាពត្រជាក់ ពីព្រោះក្រុមហ៊ុន វីរៈ ប៊ុនថាំ មានរថយន្តក្លាស្សេទំនិញ ដឹកជញ្ជូនឲ្យអតិថិជន និងការពារទំនិញ របស់អតិថិជន ពីការខូចខាតទ្រង់ទ្រាយដើមផ្សេងៗ ដែលបើកចាប់ដំណើរការ ពីថ្ងៃនេះតទៅ ទំនាក់ទំនងផ្ញើរឥវ៉ាន់ តាមរយៈលេខទូរសព្ទ: 010 522 522៕




