Event

ថ្នាក់ដឹងនាំ ខ្មែរ ប៊ែវើរីជីស បន្តយុទ្ធនាការ «ទឹកចិត្តកម្ពុជា» បរិច្ចាគទឹកសុទ្ធ ៣០០កេស ដល់មន្ទីពេទ្យ ៣បន្ថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានបន្តឧបត្ថម្ភ​ ទឹកបរិសុទ្ធកម្ពុជា សរុបចំនួន ៣០០កេស ជូនដល់មន្ទីរពេទ្យ ៣ផ្សេងទៀត គឺ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកដង្កោរ ដែលកំពុងផ្តល់សេវា​ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «នេះជាថ្ងៃទីពីរនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុនដែលធ្វើការ បរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនមន្ទីរពេទ្យ ដែលកំពុងផ្ដល់សេវា ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩។ តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» យើងនឹងរួមសុខរួមទុក្ខ ឆ្លងកាត់ស្ថានភាពដ៏លំបាកមួយនេះ ជាមួយគ្នាដើម្បីចូលរួមទប់ស្កាត់ នៃការរាលដាល នៃវីរុសថ្មីនេះ។ ក្រុមហ៊ុននឹងបន្តចែកជូន មន្ទីពេទ្យជាច្រើនទៀត នូវទឹកបរិសុទ្ធកម្ពុជា ចំនួន១០០កេស សំរាប់មន្ទីពេទ្យនីមួយៗ ដើម្បីប្រើប្រាស់ ព្រមទាំងផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ដល់មន្ទីរពេទ្យ ដែលផ្តល់សេវា ចាក់វ៉ាក់សាំងកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បរិច្ចាគដល់មន្រ្តីនគរបាល និងអាជ្ញាធរ ដែលធ្វើការខ្ជាប់ខ្ជួន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ៕

Most Popular

To Top