Event

អបអរសាទរ​ គូស្វាមីភរិយា​ និងអតិថិជនរបស់ CAMBODIA BEER ទាំង៣៧រូប ដែលឈ្នះប្រាក់សុទ្ធ ២០លានរៀល និង១០លានរៀល

ភ្នំពេញ៖ កម្មវិធីចាប់សន្លឹកឆ្នោតផ្សងសំណាង​ លើកទី៤ ស្វែងរកគូស្នេហ៍និងអតិថិជនមានសំណាង ឈ្នះទឹកប្រាក់ ២០លានរៀល និង១០លានរៀល ពីការជាវ CAMBODIA BEER យកទៅកម្មពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំបានប្រព្រឹត្តឡើង នៅថ្ងៃសៅរ៍ ទី២២ ខែមេសា នៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុងការប្រគំតន្ត្រី Cambodia Brew the Beat Concert។

ការចាប់ឆ្នោតលើកទី៤ រកម្ចាស់រង្វាន់ប្រាក់លាន ២០លានរៀល និង ១០លានរៀល ត្រូវបានផ្តល់កិត្តិយសចាប់សន្លឹកឆ្នោត ដោយ លោក ធី សុកល ប្រធានគ្រប់គ្រងផ្នែកផលិតកម្ម របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយមានភាពសុក្រិតត្រឹមត្រូវ សម្រាប់អតិថិជនរបស់ CAMBODIA BEER។

សន្លឹកឆ្នោតទាំង៣៧ ដែលចាប់បានគឺមានអតិថិជនមកពីខេត្តក្រុង រួមមាន៖ ព្រះសីហនុ ត្បូងឃ្មុំ កំពត កំពង់ឆ្នាំង ស្វាយរៀង និងកំពង់ចាម។ សូមបងប្អូនពិនិត្យមើលរូបភ្ជាប់នៅខាងក្រោម សម្រាប់ផ្ទៀងផ្ទាត់ឈ្មោះ និងលេខសន្លឹកឆ្នោត។

បងប្អូនដែលបានឈ្នះរង្វាន់ប្រាក់សុទ្ធ ២០លានរៀល និង១០លានរៀល សូមត្រៀមឯកសារដូចជាសន្លឹកឆ្នោត ដែលត្រូវរង្វាន់ និងអត្តសញ្ញាណប័ណ្ណច្បាប់ដើម និងច្បាប់ចម្លងរបស់កូនកំលោះ និងកូនក្រមុំ ឬរបស់អតិថិជន ដែលជាវ CAMBODIA BEER ទៅកម្មវិធីជួបជុំនានា ដើម្បីមកបើកយករង្វាន់។

ទិញ CAMBODIA BEER ៥០កេស នឹងទទួលបានធុងទឹកកក ដ៏ស្រស់ស្អាតចំនួន១, ទិញ១០០កេស នឹងទទួលបានធុងប៉ាសទំនើប ចំនួន១ឈុត ឬធុងទឹកកកចំនួន២ រួមជាមួយនឹងសន្លឹកឆ្នោត ក្នុងការឈ្នះប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល៕

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer

Most Popular

To Top