Event

អតិថិជនស្រាបៀរ កម្ពុជា សូមត្រៀមខ្លួនការចាប់ឆ្នោត ឈ្នះប្រាក់លានវគ្គចុងក្រោយ ធ្វើនៅថ្ងៃសៅរ៍ទី២៣

វគ្គចុងក្រោយនៃការចាប់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរ កម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី២៣ ខែកក្កដា នេះហើយ ដូច្នេះអតិថិជន ដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ពិធីមង្គលការ សូមកុំភ្លេចរង់ចាំទស្សនា ការចាប់រង្វាន់ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ឬតាមរយៈការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់សន្លឹកឆ្នោត និងប្រគល់រង្វាន់ចំនួន២ដងរួចមកហើយ ជូនដល់គូស្វាមីភរិយាថ្មី សរុបចំនួន ១៦១ គូ ព្រមទាំងគ្រោងនឹងធ្វើការ ប្រគល់រង្វាន់បន្ថែមទៀត ដល់គូស្វាមភរិយាចំនួន ២៤ គូនាពេលដ៏ខ្លីខាងមុខ។ តាមផែនការ ក្រុមហ៊ុនគ្រោងផ្តល់រង្វាន់សរុបចំនួន៣០០រង្វាន់ សម្រាប់ឆ្នាំ២០២២នេះ ដែលបែងចែកជារង្វាន់ទឹកប្រាក់សុទ្ធ ២០លានរៀល និង១០ លានរៀន។

ដូច្នេះ សម្រាប់ការចាប់សន្លឹកឆ្នោត លើកចុងក្រោយ នៅសៅរ៍នេះ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ចំនួន ១១៥ ដើម្បីសម្រេចតាមផែនការដែលបានកំណត់។

គួរបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនេះ គឺដើម្បីផ្តល់លាភសំណាង ដល់គូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងផ្តល់លាភសំណាងដល់គូស្វាមីភរិយាថ្មី ហើយក្រុមហ៊ុនគ្រោងនឹងបន្តការផ្តល់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះបន្ថែមទៀត សម្រាប់រដូវកាល២០២៣ខាងមុខនេះ ដូច្នេះសូមអតិថិជនទាំងអស់កុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសទទួលបានរង្វាន់មហាសាល។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer ។

Most Popular

To Top