ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សមាជិកទាំង៤រូប របស់ SmallWorld SmallBand ក្រុមតូច ដែលជាទូតសុឆន្ទៈទឹកក្រូចអាយស៍ IZE បានបង្ហោះវីដេអូក្រើនរម្លឹក ដល់អ្នកគាំទ្រ និងពលរដ្ឋកម្ពុជា ទាំងអស់ ឲ្យប្រុងប្រយ័ត្ន ចំពោះការរីករាលដាល នៃវីរុសកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
ខ្លឹមសារក្នុងវីឌីអូ ទាំង៤របស់ SmallWorld SmallBand ក្រុមតូច បានបង្ហាញពីក្ដីបារម្ភ ចំពោះជំងឺដ៏កាចសាហាវនេះ ដែលបានរាតត្បាត កាន់តែធំទៅៗក្នុងប្រទេសកម្ពុជា។ ក្នុងនោះ SmallWorld SmallBand ក្រុមតូច ក៏សំណូមពរ ដល់ពលរដ្ឋកម្ពុជាទាំងអស់ សូមចូលរួមអនុវត្ត វិធានការ៖ ៣ការពារ ៣កុំ របស់រដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមនៅក្នុងផ្ទះ បើមិនមានធុរៈអ្វីចាំបាច់។

លោក ម៉ម ពេជ្ជរិទ្ឋ និង លោក ភិរម្យ សមាជិក SmallWorld SmallBand ក្រុមតូច ក៏បានបន្ថែមពីលើវីដេអូថា៖ «ទោះបីជាពេលនេះវីរុសកូវីដ-១៩ កំពុងតែគំរាមកំហែង ដល់សុខភាពសាធារណៈ ជាខ្លាំងយ៉ាងណាក្តី ប៉ុន្តែខ្ញុំជឿជាក់ថា បើការអនុវត្តផ្តើមចេញ ពីយើងទាំងអស់គ្នា នឹងអាចធ្វើឲ្យសហគមន៍ របស់យើងទាំងមូល បានល្អប្រសើរឡើងវិញ នៅពេលដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខាន»។
សូមទស្សនាវីដេអូ តាមរយៈតំណភ្ជាប់ ខាងក្រោមនេះ៖
Pechrith Covid19:
Phearum Covid19:


