ភ្នំពេញ៖ នៅថ្ងៃទី១៧ មីនា ២០២១ ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន៣០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ៦០កេស ជូនដល់អធិការដ្ឋាន នគរបាលចំនួន ៣ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ រួមមាន អធិការដ្ឋាននគរបាល ខណ្ឌ៧មករា អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌ៧មករា លោកវរសេនីយ៍ឯក នេត ស៊ីថុន បានថ្លែងថា «យើងពិតជាមានក្ដីរំភើប ខ្លាំងណាស់ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគិតគូរ ដល់កងកម្លាំងយើង ដែលកំពុងឈរជើង ប្រចាំការ២៤ម៉ោង នៅតាមទិសដៅនីមួយៗ ក្នុងស្ថានការណ៍ ដ៏តានតឹងនេះ»។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនង សាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនឯកជនមួយ បង្កើតឡើងដោយកូនខ្មែរ ពិតជាមានមោទនភាពណាស់ ដែលបានចូលរួម ឧបត្ថម្ភទឹកបរិសុទ្ធ និងភេសជ្ជៈផ្សេងៗ តាមរយៈយុទ្ធនាការ សប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ជាបន្តបន្ទាប់មកនេះ។ យើងសង្ឃឹមថា ទឹកចិត្តក្នុងការចូលរួមនេះ អាចសម្រាលភាពនឿយហត់ បានមួយចំនួនរបស់កងកម្លាំង តាមខណ្ឌនីមួយៗ ក្នុងការបំពេញបេសកកម្ម ដ៏លំបាកនេះ»៕