ភ្នំពេញ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១៖ EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណែតលំដាប់ខ្ពស់នៅកម្ពុជា បានបង្កើតវិធីសាស្ត្រថ្មីផ្តល់ជូនដល់ អតិថិជនក្នុងការចុះឈ្មោះជាវ សេវាតាមរយះវែបសាយ ដោយអតិថិជនអាចប្រើប្រាស់ ប្រតិបត្តិការនេះពីផ្ទះរបស់ខ្លួនមិនចាំបាច់ចេញក្រៅ ក្នុងគោលបំណង កាត់បន្ថយហានិភ័យជំងឺកូវីដ-១៩។
គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះរបស់ក្រុមហ៊ុន EZECOM ដែលចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០២១ ត្រូវបានដាក់ដំណើរការដើម្បីជួយឱ្យអតិថិជន និងអតិថិជននាពេលអនាគតរបស់ក្រុមហ៊ុន មានសុវត្ថិភាពក្នុងគ្រាដែលមានការរាតត្បាត ជំងឺដ៏កាចសាហាវនេះ។ បន្ថែមលើជម្រើស “ចុះឈ្មោះពីគេហដ្ឋាន” ដំបូងដែលមិនធ្លាប់មាននេះ ក្រុមហ៊ុន EZECOM ក៏អនុញ្ញាតឱ្យអតិថិជនបង់ប្រាក់ថ្លៃសេវា ពីចម្ងាយផងដែរ។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOMបានថ្លែងថា៖ «ក្រុមហ៊ុន EZECOMតែងតែសម្លឹងរកមើលវិធីនានា ដើម្បីជួយអតិថិជនរបស់យើង តាមរយៈការផ្តល់ជូនសេវា និងគំនិតផ្តួចផ្តើមថ្មីៗ។ ក្នុងពេលមួយដូចជាពេលនេះ យើងមានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដំបូងគេ ដែលផ្តល់ជូនបទពិសោធឌីជីថលពិតប្រាកដជាមួយនឹងការចុះឈ្មោះ និងបង់ប្រាក់ក្នុងពេលជាមួយគ្នា ដោយគ្រាន់តែចុចប៊ូតុង”។
ក្នុងនាមជាអតិថិជនថ្មីម្នាក់ អ្វីដែលត្រូវធ្វើគឺចូលទៅកាន់ គេហទំព័ររបស់ក្រុមហ៊ុន EZECOM (www.ezecom.com.kh) រួចបំពេញព័ត៌មានដែលពាក់ព័ន្ធ រួមទាំងលេខទូរស័ព្ទ និងអាសយដ្ឋាន ហើយក្រោយមកបញ្ជូនព័ត៌មានទាំងនេះ។ នៅពេលព័ត៌មានត្រូវបានបញ្ជូនរួចហើយ បុគ្គលិករបស់ក្រុមហ៊ុន EZECOM នឹងទូរស័ព្ទត្រលប់ ទៅកាន់អតិថិជនវិញក្នុងរយៈពេល ៤៨ម៉ោង។
ដើម្បីបង់ប្រាក់ មាននីតិវិធីមួយដែលប្រហាក់ប្រហែល នឹងការចុះឈ្មោះដែរ។ អតិថិជនត្រូវចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន EZECOM (www.ezecom.com.kh) បំពេញលេខអត្តសញ្ញាណ (ID) របស់អតិថិន និងចុចពាក្យ បន្ទាប់ (Next) ហើយបន្ទាប់មកចុចពាក្យបង់ប្រាក់ (Pay)។ ក្រុមហ៊ុន EZECOM កំពុងផ្តល់ជូនមធ្យោបាយបង់ប្រាក់ ជាច្រើនរួមទាំងការបង់ប្រាក់តាមរយៈ Visa/Master Card, UnionPay, Alipay, ACLEDA, CHIP MONG PAY, WeChat Pay, Pi Pay, Wing និង ABA PAY WAY។
លោកស្រី Yuni Lee Heathcote បានបន្ថែមថា៖ «យើងតែងតែផ្តល់ជូននូវសេវា និងដំណោះស្រាយដ៏ប្រសើរបំផុតទៅតាមតម្រូវការរបស់អតិថិជន។ គោលដៅចុងក្រោយរបស់យើងគឺក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដ៏ទុកចិត្តបំផុត ក្នុងប្រទេសកម្ពុជា ជាមួយនឹងភាពងាយស្រួលបំផុតផងដែរ។ ការផ្តល់ជូនវិធីចុះឈ្មោះនិងបង់ប្រាក់ដ៏ទំនើបបែបនេះគឺស្របតាមកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន EZECOM ដើម្បីផ្តល់ជូនបទពិសោធ ដ៏ប្រសើរបំផុតដល់អតិថិជននៅទូទាំងប្រទេស”។
ដើម្បីចុះឈ្មោះពីគេហដ្ឋានដ៏កក់ក្តៅផ្ទាល់របស់អ្នក សូមចូលទៅកាន់គេហទំព័រ: www.ezecom.com.kh។
អំពីក្រុមហ៊ុន EZECOM
ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេមួយក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន EZECOM ផ្តល់សេវា WIMX, VPN និងដំណោះស្រាយអ៊ីនធឺណិត និងទូរគមនាគមន៍ផ្សេងៗទៀតដល់ក្រុមហ៊ុន និងអតិថិជននៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន EZECOM បានទិញក្រុមហ៊ុនខ្សែកាប្លិ៍អុបទិច Telcotech និងបានពង្រីកខ្សែកាប្លិ៍នេះទូទាំងប្រទេស។
ក្រុមហ៊ុន EZECOM ជាក្រុមហ៊ុនអ៊ីនធឺណិតតែមួយគត់ដែលមានប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រផ្ទាល់ខ្លួនដំបូងគេនៅកម្ពុជា គឺបណ្តាញខ្សែកាប្លិ៍ម៉ាឡេស៊ី–កម្ពុជា–ថៃ (MCT) ដែលលាតសន្ធឹងប្រហែល ១.៣០០ គីឡូម៉ែត្រ។ បណ្តាញខ្សែកាប្លិ៍បាតសមុទ្រនេះ ធ្វើអោយប្រទេសកម្ពុជាក្លាយជាចំណុចតភ្ជាប់មួយទៅកាន់ទ្វីបអាស៊ីទាំងមូល និងអាចឱ្យប្រទេសកម្ពុជាអាចតភ្ជាប់ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាស៊ាន និងប្រទេសផ្សេងទៀតក្នុងពិភពលោកបានយ៉ាងងាយ ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន EZECOM ក៏បានចាប់ដៃគូផងដែរជាមួយក្រុមហ៊ុន NXT Network ដែលជាក្រុមហ៊ុនមានជំនាញខាងចែកចាយអ៊ីនធឺណិតខ្នាតធំក្នុងតំបន់អាស៊ាន ដោយបានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តមួយដើម្បីរួមគ្នាផ្តល់សេវាកម្មកាន់តែប្រសើរឡើងសម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។
ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ISO។ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Best ISP Award រយៈពេលពីរឆ្នាំជាប់គ្នាផងដែរគឺឆ្នាំ២០១១ និងឆ្នាំ២០១២ បានឈ្នះពានរង្វាន់ Cambodia ICT Awards (CICTA) និងទទួលបានពានរង្វាន់ Best ISP for Enterprise Award ក្នុងឆ្នាំ២០១៦ បានឈ្នះពានរង្វាន់ Best Employer Brand Award ក្នុងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន EZECOM ក៏ត្រូវបានទទួលស្គាល់ថាជាកន្លែងធ្វើការមានសុវត្ថិភាពសម្រាប់កុមារ (Child-Safe workplace) និង ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001-2015 ពីអង្គការ ISO ផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុន EZECOM ក៏ទទួលបានការទទួលស្គាល់ថ្នាក់តំបន់ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ គឺពានរង្វាន់ Best Companies to Work For in Asia ក្នុងឆ្នាំ២០២០ និងពានរង្វាន់ Asia’s Best Employer Branding Award.
ក្រុមហ៊ុន EZECOM
ផ្ទះលេខ ៧ដេ មហាវិថីសហព័ន្ធរុស្ស៊ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១ ៨១
គេហទំព័រ៖ www.ezecom.com.kh