Event

ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង ជាង៥០០កេស ដល់អធិការដ្ឋាន នគរបាលខណ្ឌ ៨បន្ថែមទៀត

ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» កាលពីថ្ងៃទី១៩ និង២២ មីនា ២០២១​ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ១៦០កេស ដល់អធិការដ្ឋាន នគរបាលខណ្ឌ ចំនួន៨រួមមាន ដង្កោ មានជ័យ ពោធិ៍សែនជ័យ កំបូល ទួលគោក ជ្រោយចង្វារ ឫស្សីកែវ និងព្រែកព្នៅ។

លោកវរសេនីយ៍ត្រី សួស ភីរ៉ា នាយផ្នែកសេនាធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ មានប្រសាសន៍ថា «ការគិតគូររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់កងកម្លាំង ដែលឈរជើងការពារ គោលដៅធ្វើចត្តាឡីស័ក គឺជាគំរូដ៏ថ្លៃថ្លា ក្នុងការចូលរួមពង្រឹង វិធានការការពារ វីរុសកូវីដ-១៩។ គំរូដ៏ថ្លៃថ្លានេះ នឹងជំរុញឲ្យពលរដ្ឋកម្ពុជា ចូលរួមក្នុងការអនុវត្ត វិធានការការពារកូវីដ-១៩ នេះឲ្យបានខ្ជាប់ខ្ជួនមិនខាន»។

មកដល់ថ្ងៃទី២៤ មីនា ២០២១នេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគដល់អធិការដ្ឋាន នគរបាលខណ្ឌ ចំនួន១៤ខណ្ឌ មកហើយក្នុងរាជធានីភ្នំពេញ សរុបទឹកបរិសុទ្ធ កម្ពុជា ១,០០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ២៨០កេស៕

Most Popular

To Top