ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» កាលពីថ្ងៃទី១៩ និង២២ មីនា ២០២១ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ១៦០កេស ដល់អធិការដ្ឋាន នគរបាលខណ្ឌ ចំនួន៨រួមមាន ដង្កោ មានជ័យ ពោធិ៍សែនជ័យ កំបូល ទួលគោក ជ្រោយចង្វារ ឫស្សីកែវ និងព្រែកព្នៅ។

លោកវរសេនីយ៍ត្រី សួស ភីរ៉ា នាយផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ មានប្រសាសន៍ថា «ការគិតគូររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់កងកម្លាំង ដែលឈរជើងការពារ គោលដៅធ្វើចត្តាឡីស័ក គឺជាគំរូដ៏ថ្លៃថ្លា ក្នុងការចូលរួមពង្រឹង វិធានការការពារ វីរុសកូវីដ-១៩។ គំរូដ៏ថ្លៃថ្លានេះ នឹងជំរុញឲ្យពលរដ្ឋកម្ពុជា ចូលរួមក្នុងការអនុវត្ត វិធានការការពារកូវីដ-១៩ នេះឲ្យបានខ្ជាប់ខ្ជួនមិនខាន»។
មកដល់ថ្ងៃទី២៤ មីនា ២០២១នេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគដល់អធិការដ្ឋាន នគរបាលខណ្ឌ ចំនួន១៤ខណ្ឌ មកហើយក្នុងរាជធានីភ្នំពេញ សរុបទឹកបរិសុទ្ធ កម្ពុជា ១,០០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ២៨០កេស៕









