កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានបន្ត បរិច្ចាគភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជាច្រើនកេស ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងយាម នៅតាមគោលដៅបិទខ្ទប់ ចំនួន៣០ទីតាំង ក្នុងរាជធានីភ្នំពេញ។

នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ឲ្យដឹងថា ការបរិច្ចាគ ដែលស្ថិតក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នេះ គឺដើម្បីគាំទ្រដល់ស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ច ប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសង្ឃឹមថា ការបរិច្ចាគនេះ នឹងជួយសម្រាលការលំបាក និងកាត់បន្ថយចំណាយមួយផ្នែក របស់កងកម្លាំង ដែលខិតខំយាម នៅតាមគោលដៅបិទខ្ទប់ ដើម្បីធានាសុវត្ថិភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ គ្រប់ៗគ្នា ពីការឆ្លងនៃជំងឺកូវីដ-១៩»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារ៕


