ត្រកូល Glazer ប្រធានក្លឹបបិសាចក្រហម Man UTD ក្រោយទទួលរងបញ្ហា នៃការតវ៉ាប្រឆាំងដោយ ក្រុមបាតុករប៉ុន្មានថ្ងៃចុងក្រោយនេះ រួចមកត្រូវបានគេដឹងថា
កំពុងត្រៀមកញ្ចប់លុយ ដ៏ច្រើនមួយក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane មកកាន់ទឹកដី Old Trafford។
បិសាចក្រហម Man UTD ត្រូវបាន the Sun ចេញផ្សាយថាបានរៀបចំផែនការ ក្នុងការចំណាយលុយប្រមាណជា៩០លានផោនហើយក្នុង ការចរចានិងសាកល្បងសាជាថ្មី
ជាមួយនឹងក្លឹប Spurs ដើម្បី Harry Kane ។
ប្រភពដដែលបានឲ្យដឹងដែរថា Kane ហាក់ដូចជាមិនមានបំណងក្នុងការរស់នៅជាមួយនឹង Spurs ទៀតដែរក្រោយខកចិត្តជាច្រើនលើកច្រើន សារច្រើនឆ្នាំជាមួយនឹងក្លឹប ក្នុងការលើកពានរង្វាន់ទាំងឡាយ ហើយជាពិសេសពេលដែល Spurs មិនទាន់អាចមានឈ្មោះទៅលេងនៅ Champion League នៅរដូវកាលក្រោយផងនោះ៕ ប្រែសម្រួល៖ស៊ុនលី

