Event

ខ្មែរ ប៊ែវើរីជីស ពង្រីកការបរិច្ចាគទឹកបរិសុទ្ធដល់ កម្លាំងចម្រុះយាមនៅស្រុកអង្គស្នួល ជាច្រើនទីតាំង

កាលពីថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ពង្រីកការ​បរិច្ចាគ​ទឹក​បរិសុទ្ធ កម្ពុជា​ ជូន​ដល់កម្លាំងចម្រុះ​យាមតាមគោលដៅ​បិតខ្ទប់ចំនួន​២០​ទីតាំង ក្នុង​ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាផ្នែកមួយ​នៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។ នេះជាការបរិច្ចាគបន្ថែមទៅលើអំណោយ​ជាង​​២​ពាន់កេស ដែលក្រុមហ៊ុនបានចែកជូន​គោលដៅបិទខ្ទប់ជាង១០០​ទីតាំង ក្នុងរាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ កាលពីសប្តាហ៍មុន។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការបរិច្ចាគនាពេលនេះ គឺដើម្បីចូលរួមជា​មួយ​រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជាកម្លាំងចិត្ត និងកាត់បន្ថយចំណាយរបស់កងកម្លាំងចម្រុះដែលកំពុងបំពេញបេសកកម្មយ៉ាងលំបាកមួយនេះ»។

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ​២០២០​ ដោយគ្រោង​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ប្រមាណ​៣​ម៉ឺន​កេស​ ជូន​ដល់​ស្ថាប័ននានា៕

Most Popular

To Top