ក្នុងខែឧសភា ឆ្នាំ២០២១នេះ យុទ្ធនាការ “ទឹកចិត្តកម្ពុជា” របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតែបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ជូនដល់នគរបាលចរាចរណ៍ ដែលកំពុងឈរជើងនៅតាមគោលដៅត្រួតពិនិត្យចរាចរណ៍ ចំនួន១៩៤ទីតាំង នៅទូទាំង២៥ ខេត្ត-ក្រុង។

ការឧបត្ថម្ភដែលធ្វើឡើង ជារៀងរាល់ខែនេះ គឺដើម្បីសម្រាលការលំបាក និងកាត់បន្ថយការចំណាយមួយផ្នែក របស់នគរបាលចរាចរណ៍ ដែលកំពុងបំពេញការងារ សម្រួលចរាចរណ៍នៅតាមដងផ្លូវយ៉ាងសកម្ម ជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា ក្រៅពីនគរបាលចរាចរណ៍ យុទ្ធនាការ Çទឹកចិត្តកម្ពុជាÈ ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈប្រមាណ ជិត២ម៉ឺនកេស ជូនដល់មន្ទីរពេទ្យ សាលារាជធានីភ្នំពេញ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេ ជោ (TYDA) អធិការដ្ឋាននគរបាល កងកម្លាំងចម្រុះយាមនៅតាមគោលដៅបិទខ្ទប់ និងស្ថាប័នមួយចំនួនទៀតផងដែរ៕

