នៅព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតភេសជ្ជៈប៉ូវកម្លាំងវើក បាននាំគ្នាស្រែកត្រេកអរ ពេញការិយាល័យ ក្រោយពួកគេទទួលបាន កាដូដាក់នៅលើតុម្នាក់មួយប្រអប់ៗ មើលទៅគួរឲ្យរំភើបជំនួស។
ពេលបើកប្រអប់ភ្លាម បុគ្គលិកភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញសម្ភារៈស្អាតៗដូចជា អាវយឺត កែវទឹក ពិសេស ភេសជ្ជៈប៉ូវកម្លាំងឈ្មោះថា វើក អាយស៊ី ឃូល Wurkz Icy Cool អមជាមួយលិខិតមួយសន្លឹក។
ភ្លាមៗនោះ បុគ្គលិកក៏នាំគ្នា គាស់ភេសជ្ជៈថ្មី ផឹកម្នាក់មួយក្អឹក ហើយក៏លាន់មាត់ថា «ពិតជាឆ្ងាញ់ ត្រជាក់បំពង់ក ហើយស្រស់ស្រាយថែមទៀត»។
ដោយទប់ចិត្តមិនបាន បុគ្គលិកបាននាំគ្នាបង្ហោះរូប និងខ្លះបង្ហោះវិដេអូ ដោយសរសេរថា៖ «អបអរក្រុម ហ៊ុនបង្កើតផលិតផលថ្មី ជោគជ័យថ្មីមួយទៀតហើយ»។
តើ Wurkz Icy Cool គឺជាអ្វី? ហេតុអ្វីបានជាមិនឃើញ មានចរាចរណ៍នៅលើទីផ្សារ? មួយវិញទៀត ហេតុអ្វីមិនឃើញ ក្រុមហ៊ុនប្រកាសដំណឹង អំពី Wurkz Icy Cool ពីមុនមក?
ពិតជាចង់ដឹងណាស់ ថាតើ Wurkz Icy Cool គឺជាអ្វី។






