ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការជូនអតិថិជន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសប្តូររូបរាងដបថ្មី នៃស្រាបៀរ កម្ពុជា ឲ្យកាន់តែប្រណិត និងទាន់សម័យ ព្រមទាំងមានលក្ខណពិសេសអស្ចារ្យ មិនធ្លាប់មាននៅកម្ពុជា។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសម្រេចធ្វើទំនើបកម្ម រូបរាងដបស្រាបៀរ កម្ពុជា ថ្មីទាំងស្រុង ដើម្បីបំពេញតម្រូវការ អតិថិជនសម័យថ្មី នាពេលបច្ចុប្បន្ន ដែលតែងតែទាមទារអ្វីថ្មី ឡូយប្លែក និងទាន់សម័យ។ រចនាបទដបថ្មីនេះ គឺឆ្លុះបង្ហាញពីភាពខ្លាំង និងរីកចម្រើនដ៏លឿន រហ័សរបស់ក្រុមហ៊ុន ក៏ដូចជារបៀបនៃការរស់នៅ របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្នផងដែរ»។

ដបថ្មីរបស់ស្រាបៀរ កម្ពុជា រំលេចនូវក្បូរក្បាច់រចនាខ្មែរ បង្ហាញពីអត្តសញ្ញាណជាតិ ដែលប្លែកមិនធ្លាប់មាននៅកម្ពុជា។ អ្វីដែលពិសេសនិងដំបូងបង្អស់នៅកម្ពុជា សម្រាប់ដបស្រាបៀរកម្ពុជាថ្មីនេះ គឺមានសញ្ញាផ្កាយនៅលើកដប ប្រែពណ៌ទៅជាពណ៌ខៀវ នៅពេលស្រាបៀរត្រជាក់ល្មម នៅសីតុណ្ហាភាពត្រជាក់ កម្រិត ពី៦ទៅ៨ អង្សាសេ។ ក្រៅពីនេះ ស្រាបៀរ កម្ពុជា ដបថ្មីនេះ មានគម្របងាយស្រួល បើកដោយគ្រាន់តែទាញដោយដៃ និងងាយស្រួលកាន់ពិសា។

ទន្ទឹមនឹងនេះ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ក្រុមហ៊ុនមានយុទ្ធសាស្ត្រច្បាស់លាស់ និងខិតខំនាំយកនូវបទពិសោធន៍ថ្មី និងពេញនិយមជូនអតិថិជន ដូចនេះហើយបានជាក្រុមហ៊ុន តែងទទួលបានទំនុកចិត្តខ្ពស់ និងការកោតសរសើរពីអតិថិជន»។
យុទ្ធនាការផ្សព្វផ្សាយដបរូបរាងថ្មីរបស់ ស្រាបៀរ កម្ពុជា នឹងមាននៅតាមទូរទស្សន៍ ផ្ទាំងប៉ាណូ និងប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជន ទូទាំងប្រទេស បានស្គាល់រូបរាងដ៏ល្អអស្ចារ្យមួយនេះ។ អ្វីដែលពិសេសបន្ថែមទៀត សម្រាប់អតិថិជន ក្នុងឱកាសអបអរដបថ្មី របស់ស្រាបៀរ កម្ពុជា ក្រុមហ៊ុននឹងផ្តល់ជូន នូវប្រូម៉ូសិនពិសេសៗ នៅតាមភោជនីយដ្ឋាន ក៏ដូចជាតាមហាងលក់ភេសជ្ជៈ ក្នុងតំបន់មួយចំនួនផងដែរ។
អំពីក្រុមហ៊ុន៖ ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ ២០០៩។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេ ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ មានគុណភាពខ្ពស់ និងទំនួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ ផលិតផលរបស់ក្រុមហ៊ុនរួមមាន ស្រាបៀរ កម្ពុជា ស្រាបៀរគូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលត្រូវបានផលិតឡើង តាមស្តង់ដារអន្តរជាតិ និងទទួលបានពានរង្វាន់ជាច្រើន។ ក្រុមហ៊ុនបានបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ទាល់ប្រមាណជាង ១០០០ នាក់ និងរាប់សែននាក់ ដោយប្រយ៉ោលក្នុងពេលបច្ចុប្បន្ន៕






